ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​វីដេ​អូ​ឃ្លីបជន​ជាតិ​ភាគ​តិច​ចារ៉ាយ​កប់​សាក​សព​ជាមួយ​ម៉ូតូផ្អើល​ពេញ Facebook

8 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ ទំ​លៀម​ទំលាប់​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅ​តំបន់​ភាគ​ឦសាន នៅ​គោរព​ប្រពៃណី​របស់​ខ្លួន​តាំងពី​ដូនតា​យូរលង់​ណាស់​មក​ហើយ

ខេត្ត​រតន​គិរី​ ៖ ទំ​លៀម​ទំលាប់​ប្រពៃណី​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅ​តំបន់​ភាគ​ឦសាន នៅ​គោរព​ប្រពៃណី​របស់​ខ្លួន​តាំងពី​ដូនតា​យូរលង់​ណាស់​មក​ហើយ រហូត​ដល់​បច្ចុប្បន្ន​នេះ​ហាក់​នៅ​តែ​មាន​អាថ៌​កំបាំង​ដែល​បងប្អូន​ខ្មែរ​យើង​ភាគច្រើន​មិន​បានដឹង​។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៣ ​សីហា ​​២០១៥ ​គេ​បាន​ឃើញ​​ឈ្មោះ ប៉ុន ផេ​ត ដែល​គេ​ដឹង​ថា​ជា​គ្រូបង្រៀន​បឋម​សិក្សា​នៅ​ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ បាន​បង្ហោះ​​​វី​ឌី​អូ​ឃ្លី​ប​មួយ​​ក្នុង​ Account Facebook របស់ខ្លួន​បង្ហាញ​ពី​សកម្មភាព​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​កប់​សាកសព​នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ ជាមួយ​​​នឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ C125 ស៊េរី​ឆ្នាំ​២០១២  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1A-8793 ព្រមទាំង​សម្ភារផ្សេង​ៗ​ដែល​ជា​កម្ម​សិទ្ធិ​របស់​សាកសព ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ពេញ ​Faccbook​ និង​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​នៅ​ស្រុក​អូ​រយ៉ា​ដាវ​យ៉ាង​ខ្លាំង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​សារ​ព័ត៌​មាន​​​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ព័ត៌​មាន​ដល់​ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា ​២០១៥ នេះ បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​-ឃុំ​ខាងលើ​​ប្រាប់​ឲ្យ​ដឹង​ថា​ រយៈពេល​ខ្លី​នេះ​អត់​មាន​បងប្អូន​ជនជាតិ​ស្លាប់ ហើយ​កប់​ម៉ូតូ​តាម​នោះ​ទេ តែ​រយៈពេល​ជា​យូរ​ឆ្នាំ​ហើយ​មាន​។

បើ​តាម​ការ​ឱ្យដឹង​ពី​លោក ខ្លា​ន ធី​ម មេ​ប៉ុស្តិ៍​ឃុំ​ប៉ក់​ញ៉ៃ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សង្គម​ facebook​ គាត់​បានឃើញ​ និង​បានដឹង​ធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ហើយ​ក្នុង​រយៈពេល​២-៣​ខែ​នេះ​អត់​មាន​បងប្អូន​ជនជាតិ​ចារ៉ាយ​ណា​ម្នាក់​ស្លាប់​ទេ​នៅ​ក្នុងភូមិ​របស់​គាត់​។

លោក​មេ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា បើ​ចំពោះ​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ចារ៉ា​យ​ក្នុង​ឃុំ​របស់​គាត់ រយៈពេល​២-៣​ឆ្នាំ​មុន​មាន​ស្លាប់ ហើយ​កប់​ម៉ូតូ និង​សម្ភារ​ដែល​ជា​កម្ម​សិទ្ធិរបស់​សាកសព​ទៅ​ជាមួយ​​មែន​។ ដោយឡែក​អាជ្ញា​ស្រុក​អូ​រយ៉ា​ដាវ និង​មន្ត្រី​ប៉េ​អឹ​ម​​ និង​មន្ត្រី​ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ បាន​ផ្តល់​ព័ត៌​មាន​ដូច​គ្នា​ថា​ ជនជាតិ​ច្រា​យ​ឱ្យ​តែ​មាន​បងប្អូន​សាច់ញាតិ​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ និង​ឈឺ​ស្លាប់ បើ​ម្ចាស់​សព​មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​គ្រប់យ៉ាង​ គឺ​ពួក​គេ​កប់​ទៅ​តាម​ទាំងអស់ នេះ​ជា​ទំ​លៀម​ទំលាប់​របស់​ជនជាតិ​ដើម​ភាគ​តិចចារ៉ាយ ។

​​ក្នុង​រឿង​នេះ​អាជ្ញាធរ​មូលដ្ឋាន​បានឃើញ​ញឹកញាប់​ណាស់ ​តែ​មិន​ហ៊ាន​ទៅ​ហាមឃាត់​អ្វី​នោះ​ទេ ខ្លាច​ពួក​គាត់​ជា​ជនជាតិចារ៉ាយ​ផាក​ ជា​ក្របី គោ ជ្រូក មាន់ ទា ស្រា​ពាង​ជាដើម​​ ក្នុង​នោះ​ដែរ​សារ​ព័​ត៌​មានបាន​ស្វែងរក​ម្ចាស់​គណនី​ facebook ឈ្មោះ​ប៊ុ​ន ថេ​ត ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​ភូមិ​ប៉ក​តូច​កាល​ពី​ម៉ោង​១០​ព្រឹក ​​ថ្ងៃ​ទី​១៤ ​សីហា ​២០១៥ នេះ ដែរ តែពេល​ទៅ​ដល់​សាលា​​ដើម្បី​រក​ព័ត៌​មាន​ពិតប្រាកដ ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សិស្សសាលា​ម្នាក់​ប្រាប់ថា អត់​ស្គាល់ឈ្មោះ​ប៊ុ​ន ថេ​ត នោះ​ទេ​៕​