ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជាប់​ខ្នោះ ព្រោះតែ​កើត​តណ្ហា​មិន​ស្គាល់​ក្មួយ​ស្រី​បង្កើត​ខ្លួនឯង

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុកមា​បង្កើត​ម្នាក់ បាន​ប្រព្រឹត្តិ​អំពើ​ដែល​មិន​គួរ​ឱ្យ​លើកលែង​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ រំលោ.ភ​បាន​១​លើក​នៅ​ថ្ងៃ​ទី​១២ សីហា លុះ​នៅ​វេលា​ម៉ោង​១០ និង​២០​យប់​ថ្ងៃ​ទី​១៣ សីហា ក៏​ចាប់​នាង​រំលោ.ភ​បាន​​១​លើក​ទៀត ហើយ​ត្រូវ​ជីដូន​ទ្រាំ​លែង​បាន ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​ជីដូន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុកមា​បង្កើត​ម្នាក់ បាន​ប្រព្រឹត្តិ​អំពើ​ដែល​មិន​គួរ​ឱ្យ​លើកលែង​បាន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​ក្មួយ​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ រំលោភ​បាន​១​លើក​នៅ​ថ្ងៃ​ទី​១២ សីហា លុះ​នៅ​វេលា​ម៉ោង​១០ និង​២០​យប់​ថ្ងៃ​ទី​១៣ សីហា ក៏​ចាប់​នាង​រំលោភ​បាន​​១​លើក​ទៀត ហើយ​ត្រូវ​ជីដូន​ទ្រាំ​លែង​បាន ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ប៉ែន សុធី អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលា​ប្អៀរ ដោយ​ចេញពីផ្ទះមក​ស្នាក់​នៅផ្ទះ​ម្តាយ (​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​)​រយៈ​ពេល២-៣​មក​ហើយ (ផ្ទះកើតហេតុ) ព្រោះតែ​ខឹង​ប្រពន្ធ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាត់ទោស​តាម​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព