ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់​បន្ទាប់​ពី​ច្របាច់ក​ស្ត្រី​ម្នាក់​ប្លន់​​ម៉ូតូ និង​កាបូប​លុយ​មិន​បាន​សម្រេច

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​បាន​រួមដៃគ្នា​ជាមួយ​បក្ខពួក​ដែល​ជា​បុរស​ម្នាក់​ទៀត​ធ្វើ​សកម្មភាព​ល្បួង​ឲ្យ​ស្ត្រី​ម្នាក់​ទៅ​ជួប រួច​បាន​ចាប់​ច្របាច់ក ប្លន់​យក​ម៉ូតូ និង​កាបូប​លុយ​មិន​បាន​សម្រេច

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​បាន​រួមដៃគ្នា​ជាមួយ​បក្ខពួក​ដែល​ជា​បុរស​ម្នាក់​ទៀត​ធ្វើ​សកម្មភាព​ល្បួង​ឲ្យ​ស្ត្រី​ម្នាក់​ទៅ​ជួប រួច​បាន​ចាប់​ច្របាច់ក ប្លន់​យក​ម៉ូតូ និង​កាបូប​លុយ​មិន​បាន​សម្រេច ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ចូល​ទៅ​ជួយ​ទាន់​ពេលវេលា ទើប​បក្ខ​ពួ​ល​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​ស្ត្រី​រូប​នោះ​ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​បាន នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុងភូមិ​ខ្វា​ខាងកើត សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​សង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ភ​ន់ ស្រី​នាង  អាយុ​២៨​ឆ្នាំ មុខរបរ​លក់​ត្រី ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ និង​បក្ខពួក​ម្នាក់​ទៀត​ដែល​ជា​បុរស ឈ្មោះ ដា​វីត អាយុ​២៥​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ដោយឡែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ រិ​ទ្ធិ ស៊ី​នឿ​ន អាយុ​២៩​ឆ្នាំ មុខរបរ​លក់​ខោអាវ ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​ទ្រព្យសម្បត្តិ ដែល​ជនសង្ស័យ ប្លន់​មិន​បាន​សម្រេច​នោះ មាន​កាបូប​លុយ​១ និង​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1C-2476 មួយ​គ្រឿង​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព