ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ទូរស័ព្ទ​ទើប​ឆក់​បាន​ទៅ​បញ្ចាំ ម្ចាស់​ហាង​ស្គាល់​ម្ចាស់​ទូរស័ព្ទ​ជា​ភេទ​ទី​៣​ដូច​គ្នា ត្រូវ​ជាប់​ខ្នោះ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​រួច​យក​ទៅ​បញ្ចាំ​ត្រូវ​បាន​ម្ចាស់​ហាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះ​ពន្លា​ឱ្យ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​។

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច​រួច​យក​ទៅ​បញ្ចាំ​ត្រូវ​បាន​ម្ចាស់​ហាង​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ព្រះ​ពន្លា​ឱ្យ​ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​។

លោក​វរសេនីយ៍ត្រី ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្តីទី​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ លឹ​ម រ៉ា​ទ្រី ហៅ​រស់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​កម្មករ រស់នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ គឺជា​ជន​ដែល​ប្រើប្រាស់​គ្រឿងញៀន ។ កាលពី​វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៥ នៅ​ក្នុង​បរិវេណ​វេទិការ​ខេត្តបន្ទាយមានជ័យ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ មាន​ករណី​ចោរឆក់​ទូរស័ព្ទ​ដៃ​ម៉ាក Samsung Galaxy Note 2  ពណ៌​ខ្មៅ​១​គ្រឿង ដែល​មាន​ម្ចាស់​ឈ្មោះ ផេង សា​រឿ​ន ហៅ​តន ភេទ​ប្រុស​(​ភេទ​ទី​៣) អាយុ​២៧​ឆ្នាំ នៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ លឹ​ម រ៉ា​ទ្រី ហៅ​រស់ ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ជន​នេះ​បាន​រត់គេច​ខ្លួន ហើយ​យក​ទូរស័ព្ទ​ដៃ​ទៅ​បញ្ចាំ​ទាំង​យប់​ឲ្យ​ឈ្មោះ ស ណាគ្រី ភេទ​ប្រុស​(​ភេទ​ទី​៣) អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ពេល​នោះ​ម្ចាស់​ហាង​បាន​ពិនិត្យ​មើល​ទូរស័ព្ទ​ដៃ និង​ឃើញ​រូបថត​ម្ចាស់​ទូរស័ព្ទ​ដៃ​ដែល​ស្គាល់គ្នា​និង​ស្រប​ពេល​ដែល​ម្ចាស់​ទូរស័ព្ទ​ដៃ​បាន​តេ​ប្រាប់​ផង​នោះ​ក៏​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រះ​ពន្លា​ឲ្យ​ចាប់ខ្លួន​តែ​ម្តង រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ដែល​ជនសង្ស័យ​ឆក់​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​គេ​មែន ខណៈ​ពេល​ដែល​ម្ចាស់​ទូរស័ព្ទ​កំពុងនិយាយ​ទូរស័ព្ទ​នៅ​ក្នុង​បរិវេណ​វេទិការ​ខេត្ត​បន្ទាយ​មានជ័យ រួច​បម្រុង​បញ្ចាំ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ចំណែក​ទូរស័ព្ទ​ដៃ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​នា​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៥​នេះ​ផង​ដែរ ៕