ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សាសា លេង​ស្នៀត​យក​បាយ​លាប​មាត់​ពពែ

9 ឆ្នាំ មុន

សំណុំ​រឿង​កញ្ញា​ឯក សុជាតា ហៅ​សាសា កំពុង​ក្តៅ​ងំនៅ​ឡើយ​នៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​។

សំណុំ​រឿង​កញ្ញា​ឯក សុជាតា ហៅ​សាសា កំពុង​ក្តៅ​ងំនៅ​ឡើយ​នៅ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​។

ជន​សង្ស័យ​២​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ចង្កោម​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​កំពុង​ជឿ​ថា បង្ក​ឡើង​ដោយ​កញ្ញា​សាសា ត្រូវ​បាន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តំណាង​អយ្យ​ការ​រួច​មួយ​ឈុត​ហើយ។

នៅ​មាន​អ្នក​ពាក់​ព័ន្ធ​ច្រើន​នាក់​ទៀត​ក្នុង​ចង្កោម​នេះ​នឹង​ត្រូវ​កោះ​ហៅ​អត់​ឱ្យ​រួច​ខ្លួន​ទទេ​ស្អាត​ទេ ទៅ​ឆ្លើយ​បំភ្លឺ​ដើម្បី​រក​យុត្តិ​ធម៌​ឱ្យ​កញ្ញា​សាសា ថា​តើ​ បាន​បើក​រថ​យន្ត​ទាំង​ស្រវឹង​បុក​មែន​ឬ​អត់​? ព្រោះ​កញ្ញា​សាសា បាន​ឆ្លើយ​ធ្វើ​ដូច​អត់​ដឹង​ខ្យល់​អ្វី​ទាំង​អស់ ហើយ​ទម្លាក់​កំហុស​លើ​បណ្តាញ​សារ​ព័ត៌​មាន​ទៀត​ផង​។

តាម​ជើង​លេខ​ដែល​កោះ​សន្តិភាព​បាន​ទស្សន៍​ទាយ​ច្រើន​ថ្ងៃ​កន្លង​ កញ្ញា​សាសា ដែល​សំបូរ​រឿង​អាស្រូវ​ធ្លាប់​ប្រកាស​រក​យុត្តិ​ធម៌​សម្រាប់​ខ្លួន​ឯង​នោះ​ ពេល​នេះ«​យុត្តិ​ធម៌»​ ប្រាកដ​ជា​ជាន់​.ក​គាត់​វិញ​មិន​ខាន​។

សម័យ​កាល​នេះ​មិន​អាច​យក​រឿង​យក​បាយ​មក​លាប​មាត់​ពពែ​បាន​ឡើយ​ ៕