ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កើត​រោគសរសៃប្រសាទចេះ​តែ​ស្រមៃឃើញ​គេ​ស្តី​ឱ្យ តូច​ចិត្ត​យក​កាំ​បិត​​ចាក់ខ្លួន​ឯងធ្លាយ​​ពោះវៀន​​​

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​​​យុវជន​ម្នាក់​កើតរោគ​សរសៃប្រសាទចេះតែ​​ស្រ​មើស្រមៃ​ឃើញ​ឪពុក​ស្តីបន្ទោស​ពេល​ញ៉ាំ​បាយ​ ​​ឃើញ​ជីតា​ស្តីបន្ទោស​ថា​ ដើរ​គេច​សាលា​មិន​ចូល​រៀន ​និង​ឃើញ​ព្រះសង្ឃ​ស្តីបន្ទោស​ថា​ មិន​ចេះ​

ខេត្តស្វាយរៀង ​៖ ​​​យុវជន​ម្នាក់​កើតរោគ​សរសៃប្រសាទចេះតែ​​ស្រ​មើស្រមៃ​ឃើញ​ឪពុក​ស្តីបន្ទោស​ពេល​ញ៉ាំ​បាយ​ ​​ឃើញ​ជីតា​ស្តីបន្ទោស​ថា​ ដើរ​គេច​សាលា​មិន​ចូល​រៀន ​និង​ឃើញ​ព្រះសង្ឃ​ស្តីបន្ទោស​ថា​ មិន​ចេះ​ធ្វើបុណ្យ​ទាន់​ខ្លួន​នៅ​ក្មេង​​ មាន​អារម្មណ៍​តូចចិត្ត​​​ក៏​យក​កាំបិត​ចុង​ស្រួច​ចាក់ពោះ​ខ្លួនឯងធ្លាយ​ពោះ​វៀន​​។

​ហេតុ​ការណ៍​នេះ​បានបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​៧​យប់ ​ថ្ងៃ​ទី​១១ ​សីហា​ ២០១៥ ​នៅ​ភូមិ​ត្រពាំង​ក្តោ​ល ​ឃុំ​ម៉ឺន​ជ័យ​ ស្រុក​រំដួល​។ បើ​តាម​បុរស​ជា​ឪពុក​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ប៉ែន​ គា ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ជា​សិស្ស​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

បុរស​ជា​ឪពុក​បាន​ឱ្យ​ដឹង​ទៀត​ថា យុវ​ជន​រង​គ្រោះ​កន្លង​មក ​​មាន​សតិ​ធម្មតា ក្រោយមក​មាន​ជម្ងឺ​ក្តៅខ្លួន​ខ្លាំង​ពេល​ព្យាបាល​ជា​ក៏​ស្រាប់តែ​មាន​ជម្ងឺសរសៃប្រសាទ ភ្លេចភ្លាំង ​និង​ខុស​ប្រក​តី​ចេះ​តែ​និយាយ​ម្នាក់ឯង ​។ ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បានទៅ​សម្ងំ​ដេក​ក្នុងផ្ទះ​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់ ហើយ​យក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួនឯង​ប៉ុនប៉ង​សម្លាប់​ខ្លួន​ ​ឃើញ​ដូច្នេះ​​បុរសជា​​ឪពុក​ក៏ស្ទុះ​ចូលទៅចាប់​យក​កាំបិត​ចេញ ​និង​នាំ​គ្នា​ចាប់​លើកដាក់​រថយន្ត​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ​ក៏​ប៉ុន្តែ​ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​ភ្នំពេញ​ជា​បន្ទាន់​៕