ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវមនុស្សវិកលចរិតទាញដុំថ្មគប់បណ្តាលឲ្យបែកក្បាលដេរដល់ទៅ៥ថ្មេរ ព្រោះតែដេញជនវិកលចរិកនោះឲ្យដើរចេញពីតូបលក់ដូររបស់ខ្លួន បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក សុខ ថៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះពន្លាបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ វឿង ស៊ីនួន អាយុ៣១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរលក់គ្រឿងទេស ។ ចំណែកជនវិកលចរិតត្រូវបានគេស្គាល់ថាមានឈ្មោះ ម៉ាយ ឆាយ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។
ប្រភពដដែលបានបញ្ជាក់ថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានស្តីឲ្យជនវិកលខណៈពេលដែលជននោះដើរទៅក្បែរតូបលក់ដូររបស់ខ្លួន ពេលនោះជនវិកលចរិតខឹងសម្បារក៏ទាញដុំថ្មគប់ត្រូវចំក្បាលបណ្តាលឲ្យបែកដេរចំនួន៥ថ្នេរ ។ ក្រោយពីធ្វើសកម្មភាពរួច ជនវិកលចរិតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ព្រះពន្លាចាប់បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង តែដោយជននោះជាមនុស្សវិកលចរិក សមត្ថកិច្ចក៏លែងវិញ ៕
ចែករំលែកព័តមាននេះ