ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំនឹង​ការ​រាត​ត្បាត​របស់​សត្វ​​​​រុយមិន​បាន ព្រះ​សង្ឃ​ចង​មុង​ឆាន់​ចង្ហាន់

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ ​ព្រះ​ស​ង្ឃ​ជា​ច្រើន​អង្គ​ដោយ​ទ្រាំ​នឹង​ការ​រាតត្បាត​របស់​សត្វ​រុយ​មិន​បាន​ក៏​សំរេចចិត្ត​ចូល​ឆាន់ចង្ហាន់​ក្នុង​មុង​ ព្រោះតែ​ខ្លាច​កើត​ជំងឺ​អាសន្នរោគ​។

ខេត្ត​កំពង់​ស្ពឺ ៖ ​ព្រះ​ស​ង្ឃ​ជា​ច្រើន​អង្គ​ដោយ​ទ្រាំ​នឹង​ការ​រាតត្បាត​របស់​សត្វ​រុយ​មិន​បាន​ក៏​សំរេចចិត្ត​ចូល​ឆាន់ចង្ហាន់​ក្នុង​មុង​ ព្រោះតែ​ខ្លាច​កើត​ជំងឺ​អាសន្នរោគ​។

​វត្ត​ដែល​ព្រះសង្ឃ​ឆាន់ចង្ហាន់​ក្នុង​មុង​នេះ​ស្ថិត​ក្នុង​ឃុំ​ស្គុះ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​។

ព្រះ​តេជគុណ​ព្រះ​នាម​ប៊ូ ​សុវណ្ណ​ពុ​ទ្ឋី​ ព្រះ​ជន្ម​២៥​វស្សា ​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ចំប៉ា​ទេព ​បាន​មាន​សង្ឃដីកា​ថា​ សត្វ​រុយ​ចាប់ផ្តើម​រាតត្បាត​នៅ​ក្នុង​បរិវេណ​វត្ត​ទើបតែ​អំឡុង​ពេល​៥​ទៅ​៦​ថ្ងៃនេះ​តែ​ប៉ុណ្ណោះ​ ចំពោះ​បញ្ហា​នេះ​តាម​ដឹង ​គឺ​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ​។

​សត្វ​រុយ​ដែល​កើត​មាន​ច្រើន​នេះ​ គឺ​អំឡុង​ពេល​នៃ​ការ​ចាប់​មាន់​លក់​របស់​ថៅកែ​មាន់​មួ​យ​កន្លែង​នៅ​ក្បែរ​វត្ត​តែ​ម្តង​។ ​តែ​អាជ្ញាធរ​ហាក់បីដូចជា​មិន​អើពើ​ក្នុង​បញ្ហា​នេះ​ទាល់តែ​សោះ​ បើ​ទោះជា​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ព្រះ​សង្ឃ​សំណូមពរ​ទៅ​អាជ្ញាធរឱ្យ​ជួយ​អន្តរា​គម​ន៏​ក្នុង​បញ្ហា​នេះ​យ៉ាងណា​ក៏​ដោយ​ ក៏​អាជ្ញាធរ​តាំងពី​ឃុំ​ដល់​ស្រុក​ និង​ខេត្ត​ផង​ដែរ​នា​ពេល​កន្លង​មក​​ហាក់បីដូចជា​មិន​បាន​អើពើ​ និង​មាន​ផល​វិ​ជ្ជ​មាន​ទាល់តែ​សោះ
។​​

ដោយហេតុ​នេះ​ហើយ​ក្នុង​នាម​ព្រះ​អង្គជា​ចៅអធិការ​ ព្រមទាំង​ព្រះសង្ឃ​ក្នុង​វត្ត​ជាង​៤​អង្គ ​ព្រោះ​អត់ទ្រាំ​នឹង​ការ​រោម​ចង្ហាន់​មិន​បាន​ព្រះសង្ឃ​ទូ​ទាំង​វត្ត​បាន​សំរេចចិត្ត​ចង​មុង​ហើយ​ចូល​ឆាន់ចង្ហាន់​ក្នុង​មុង​តែ​ម្តង​។

​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ​ដែរ​ ព្រះសង្ឃ ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​បានសូម​សំណូមពរ​ទៅ​មន្ទីរ​បរិស្ថាន​ក៏​ដូច​ជា​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ​ ជា​ពិសេស​ស្ថាប័ន​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ​សូម​មាន​វិធានការ​ផង​ បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​នោះ​ជំងឺ​រាតត្បាត​ច្បាស់​ជា​កើត​មាន​លើ​មនុស្ស​ចាស់​ក្មេង ​និង​ព្រះសង្ឃ​មិន​ខាន​។​

មានការ​រិះគន់​ថា ​ការ​ដែល​បណ្តាល​ឱ្យ​​​កើត​មាន​សត្វ​រុយ​មក​រាតត្បាត​បែប​នេះ​ គឺ​ដោយសារ​តែ​ការ​ចិញ្ចឹម​មិន​មាន​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ណាមួយ​ម្ចាស់​កសិដ្ឋាន​ទាំងនោះ​មិនសូវ​យកចិត្តទុកដាក់​ទៅ​លើ​បញ្ហា​អនាម័យ​ទើប​កើត​មាន​រុយ​មក​រាតត្បាត​បែប​នេះ​ ក្នុង​នោះ​ក៏​មានការ​រិះគន់​ទៅ​លើ​ជំនាញ​ផង​ដែរ​ថា​ មិនសូវ​អើពើ​ត្រួ​ត​ពិនិត្យ​តាម​កសិដ្ឋាន​ឱ្យ​បាន​ម៉ត់ចត់​ទើប​កើត​មាន​បញ្ហា​បែប​នេះ​៕​​