ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​រថយន្ត​វ៉េ​ណ​ស៊ុ​យ​អេ​ឡា​ខែកក្កដា​កាន់តែ​ដុនដាប

8 ឆ្នាំ មុន

ក្រុង​កា​រ៉ា​កាស ៖ តាម​ទិន្នន័យ​ពី​សភា​យានយន្ត​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បង្ហាញ​ថា ការ​លក់​រថយន្ត​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​៨,៨% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ និង​លក់ដាច់​បាន​សរុប​ចំនួន​១.៤៤៦​គ្រឿងក្នុង​ខែកក្កដា​។

ក្រុង​កា​រ៉ា​កាស ៖ តាម​ទិន្នន័យ​ពី​សភា​យានយន្ត​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បង្ហាញ​ថា ការ​លក់​រថយន្ត​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​៨,៨% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ និង​លក់ដាច់​បាន​សរុប​ចំនួន​១.៤៤៦​គ្រឿងក្នុង​ខែកក្កដា​។ តួលេខ​នេះ​បាន​បង្ហាញ​ពី​ភាព​រួញ​ខ្លី​គួរ​ឲ្យ​កត់សម្គាល់​ពី​កំណើន​៧៣% ក្នុង​ខែមិថុនា ។

ចំណែក​ក្នុងអំឡុងពេល​១២​ខែ​គិត​មក​ត្រឹម​ខែកក្កដា ការ​លក់​រថយន្ត​សម្រេច​បាន​២៦.៣០៤​គ្រឿង ដែល​មាន​កម្រិត​ទាប​ជាង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​រហូត​ដល់​ទៅ​៣៨,៤% (​ធ្លាក់​ចុះ​៤៦,៩% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមិថុនា​) ។ រីឯ​ទីផ្សារ​លក់​ទាំង​អម្បាល​មា​ណ​នា​ពេល​បច្ចុប្បន្ន ទើបតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាមួយនឹង​បរិមាណ​ចុះបញ្ជី​បាន​៤៩១.៨៩៩​គ្រឿងក្នុង​ប្រតិទិន​ឆ្នាំ​២០០៧ ។ ភាព​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​ឲ្យ​បាន​សម​ល្មម និង​គ្រប់គ្រាន់​គឺ​មក​ពី​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ទាំង​នៅ​លើ​ផ្នែក​រោងចក្រ​ដំឡើង និង​បណ្តា​អ្នក​នាំ​ចូល​នានា ជា​ហេតុ​នាំ​ឲ្យ​រំខាន​ដល់​ការ​លក់​រថយន្ត​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។

ទោះជា​យ៉ាងណា សេដ្ឋវិទូ​របស់​គេហទំព័រ​បរទេស​មួយ​បាន​វាយតម្លៃ​ដោយ​រំពឹង​ថា ការ​ប្រើប្រាស់​ឯកជន​ដែល​គេ​ជ្រើស​យក ឬ​ចាត់​ចូល​ការ​លក់​រថយន្ត​ផង​ដែរ​នោះ​នឹង​ធ្លាក់​ចុះ​៤,៨%​ក្នុង​ឆ្នាំ​២០១៥ ដែល​ធ្លាក់​ចុះ​០,១​ពិន្ទុ​ពី​ការ​ប៉ាន់​ប្រមាណ​កាលពី​ខែ​មុន ។ ចំណែក​ក្នុង​ឆ្នាំ​២០១៦ នឹង​ពង្រីក​បាន​០,៧% ៕