ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែក​ឆោ​ឡា​ថា​ចោរប្លន់​ម៉ូតូ តែ​សមត្ថកិច្ច​សង្ស័យ​ថា​ជា​រឿងប្រឌិត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បង់លុយ​ថ្លៃ​ភ្លើង​ត្រូវ​បាន​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ប្រើ​កូនកាំបិត​ចុង​ស្រួច​ស្ទាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច បន្ទាប់​មក​បាន​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បង់លុយ​ថ្លៃ​ភ្លើង​ត្រូវ​បាន​ជនសង្ស័យ​ជា​ចោរប្លន់​ម្នាក់​ប្រើ​កូនកាំបិត​ចុង​ស្រួច​ស្ទាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​បាន​សម្រេច បន្ទាប់​មក​បាន​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុ​វត្តិភាព ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែសីហា​ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​វត្ត​ត្រពាំង​ឈូក ស្ថិត​ក្នុងភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ស្រស់ អុល ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ព​ណ៍​ខ្មៅ ពាក់​ស្លាក លេខ​ភ្នំពេញ 1CA- 3670 រីឯ​ជនសង្ស័យ​ម្នាក់ឯង​ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច​១ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​យក​លុយ​ទៅ​បង់ថ្លៃ​ភ្លើង លុះ​ពេល​ទៅ​ដល់​ត្រង់​ក្នុង​វត្ត​ត្រពាំង​ឈូក ជិត​ច្រកចេញ​ប៉ែក​ខាងកើត ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ស្លៀកពាក់​ស៊ី​វិល​កាន់​កូនកាំបិត​ចុង​ស្រួច​១ ស្ទុះ​ចេញ​មក​ស្ទាក់​ពីមុខ​ម៉ូតូ បន្ទាប់​មក​បាន​ដក​កូនកាំបិត ភ្ជង់​គំរាម​មិន​ឲ្យ​ស្រែក និង​បាន​ដណ្តើម​យក​កាបូប​លុយ និង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខណៈនោះ​នៅ​ចំណុច​កើតហេតុ​មាន​សភាព​ស្ងាត់​ណាស់ បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច ទើប​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ និង​មានការ​ភ្ញាក់ ផ្អើល​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​បាន​នាំ​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង និង​សាកសួរ​ពី​ភិនភាគ​ជនសង្ស័យ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សំរោង​ក្រោម ដើម្បី​កំណត់​មុខ សញ្ញា​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ទោះបីជា​បែប​ណា​ទាក់ទង​នឹង ករណី​នេះ​សមត្ត​កិច្ច​ប៉ូ​លិ​បាន​អះអាង​ថា នៅ​មិន​ទាន់​ជឿជាក់ និង​ហ៊ាន​សន្និដ្ឋាន​ថា ជា​ករណី​ប្លន់​ទាំងស្រុង​នោះ​ទេ ព្រោះ​កន្លង​មក​ស្ត្រី​រូប​នោះ​តែងតែ​បន្លំ​ភ្នែក​សមត្ត​កិច្ច​ថា មាន​ករណី​ប្លន់ និង​គេ​ឆបោក​ជា​ញឹកញាប់ ។ ដោយឡែក​ស្ត្រី​រង​គ្រោះ​បាន​អះអាង​យ៉ាង​ច្បាស់​ថា គាត់​ត្រូវ​រង​គ្រោះ​ដោយ​អំពើ​ប្លន់ យ៉ាង​ពិ​ង​ប្រាកដ មិន​ដូច​ជា​ប៉ូលិស​សង្ស័យ​នោះ​ឡើយ ៕