ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ព្រោះតែស្រឡាញ់កូនក្រមុំរបស់គេមិនបាន បានយករូបអាសអាភាសកាត់ត និងគំរាម ព្រមទាំងបរិហារកេរ្តិ៍តាមប្រព័ន្ធហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសគ្រួសារខាងស្រី ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរអំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក សិទ្ធ ឡោះ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៩ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សិទ្ធ ឡោះ បានឲ្យដឹងថា យុវជនជាប់ចោទឈ្មោះ ញឹម ចាន់ណា អាយុ២៧ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកនារីដែលត្រូវជននេះគំរាមកំហែង និងបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាសនោះ អាយុ២០ឆ្នាំ នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ