ខេត្តបន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត និងនគរបាលយុត្តិធម៌ នៃអធិការនគរបាលក្រុងប៉ោយប៉ែតបានធ្វើការបង្ក្រាបទីតាំងល្បែងបាញ់ត្រីមួយកន្លែងកណ្ដាលផ្សារហ៊ុយឡេង ស្ថិតនៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ ។
ការបង្ក្រាបនេះសមត្ថកិច្ចបានហៅក្មេងៗចំនួន២២នាក់(ស្រី៣នាក់)ក្នុងនោះមានអ្នកមើលការខុសត្រូវជាស្ត្រីម្នាក់ផងដែរយកទៅធ្វើការអប់រំ ព្រមទាំងរឹបអូសទូហ្គេម និងទូបាញ់ត្រីសរុប៧គ្រឿង ដឹកយកទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ត ។
ចំពោះក្មេងៗទាំង២២នាក់ត្រូវបានលោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ក្រោយធ្វើការអប់រំ និងឲ្យពួកគេត្រឡប់ទៅលំនៅដ្ឋានវិញរៀងខ្លួនៗ ។
ព័ត៌មានលម្អិតនឹងផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ