ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​សែន​សុខ​ចាប់​អ្នក​កត់​កន្ទុយលេខ​ទៀត​ហើយ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចាប់​អាជីព​ជា​អ្នក​កត់​កន្ទុយលេខ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ចាប់ខ្លួន​នៅ​ពេល​កំពុង​អង្គុយ​កត់​កន្ទុយលេខ​កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រសៀល​ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ បុរស​ចាប់​អាជីព​ជា​អ្នក​កត់​កន្ទុយលេខ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ចាប់ខ្លួន​នៅ​ពេល​កំពុង​អង្គុយ​កត់​កន្ទុយលេខ​កាលពី​វេលា​ម៉ោង​៣ និង៣០​នាទី​រសៀល​ ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ក្រុម​១ ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ចាប់ខ្លួន បុរស​រូប​នេះ​ត្រូវ​បាន​ប៉ូលិស​ប៉ុស្តិ៍​បញ្ជូន​ទៅ​អធិការ​ដ្ធា​ន​ខណ្ឌ​សែន​សុខ​ភ្លាម​ៗ ជាមួយនឹង​វត្ថុ​តាង​រួម​ទាំង​លុយ​ដកហូត​ចំនួន​២​លាន​រៀល និង​៤០​ដុល្លា​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា បុរស​ចាប់ខ្លួន​នេះ​មានឈ្មោះ យិ​ន គឹ​ម​ហួត ហៅ​ពេជ្រ អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ។

គួរ​បញ្ជាក់​ថា នៅ​មូល​ដ្ធា​ន​ខណ្ឌ​សែន​សុខ​ល្បែងស៊ីសង​បាន​កំពុង​រីក​ដូច​ផ្សិត ខណៈ​អាជ្ញា​ធរមាន​សង្កាត់ រហូត​ដល់​ខណ្ឌ​មិនសូវ​ជា​យកចិត្តទុកដាក់​បង្ក្រាប ។

អ្នក​ភូមិ​រស់​សែន​សុខ​បាន​និយាយ​ថា ល្បែង​កន្ទុយលេខ​កើត​សឹង​គ្រប់​ទីកន្លែង​តាម​ភូមិ​នានា​ជា​ពិសេស​នៅ​ទីប្រជុំជន​(​ផ្សារ​)​ ចំណែកឯ​ល្បែង​ហ្គេ​ម​បាញ់​ត្រី​វិញ​បាន​កើតឡើង​នៅ​តាម​ផ្លូវ​៥៩៨(​ត្រឡោក​បែក​)​ សង្កាត់​ទឹកថ្លា​ចំនួន​២​កន្លែង​ទាំង​យប់​ទាំង​ថ្ងៃ មិនដែល​ឃើញ​អាជ្ញាធរ​អើពើ​បង្ក្រាប​នោះ​ទេ​។ ជាមួយ​គ្នា​នោះ​ដែរ មេ​កន្ទុយលេខ​នៅ​ភូមិ​ត្រពាំង​ស្វាយ និង​ភូមិ​សែន​សុខ​ដុះ​ស្លែ​ នៅ​សង្កាត់​ឃ្មួ​ញ​ ក៏​មិនឃើញ​បង្ក្រាប​ដែរ ប្រហែល​ដាក់​ខែ​អស់ហើយ​មើលទៅ?