ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ប្រតិភូ​ខេត្ដព្រះវិហារ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ដ​ចំប៉ា​សាក់​ប្រទេស​ឡាវ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៦:១០

. . .

ត្បែងមានជ័យ

.

ចំប៉ា​សាក់​-​ឡាវ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា កន្លង​ទៅ​លោក​អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ដព្រះវិហារ បាន​ដឹកនាំ​ប្រតិភូ​ថ្នាក់​ខេត្ដ សរុប​ចំនួន​៤២​នាក់​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ដ​ចំប៉ា​សាក់ ប្រទេស​ឡាវ​តាម​ការ​អញ្ជើញ របស់​លោក​សន​សៃ ស៊ី​ផា​ន់​ដ​ន អភិបាលខេត្ដ ចំប៉ា​សាក់ ។ លោក​អ៊ុំ ម៉ា​រ៉ា និង​ប្រតិភូ បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេមេគង្គ​លើ​ចេញពី ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែប ចូល​ទៅ​ក្នុង​ទឹកដី​ភូមិ​មឿង​សែន ប្រទេស​ឡាវ ឆ្ពោះទៅ​កាន់​សណ្ឋាគារ​ហួ​ខូង លែ​ម ស្ថិត​ក្នុងស្រុក​មឿង​ខូង នៅ​តាម​មាត់ទន្លេមេគង្គ​លើ ក្នុង​ខេត្ដ​ចំប៉ា​សាក់ ។ នា​ព្រឹក​នោះ​ប្រតិភូ​ខេត្ដ​ទាំង​ពីរ​បាន​ជួប ពិភាក្សា​គ្នា​លើ​គោលការណ៍​សំខាន់​ៗ​ រួម​មាន ៖

  • ទី​១-​គោលបំណង​ក្នុង​ការ​រៀបចំ​បើក​ច្រក ព្រំដែន​ជា​អន្ដរជាតិ​ឆ្លងកាត់​ទន្លេមេគង្គ​លើ នៅ​ក្នុង​ចំណុច​ភូមិ​កំពង់​ស្រឡៅ ឃុំ​កំពង់ ស្រឡៅ​១​ប្រទេស​កម្ពុជា ជាប់​គ្នា​ជាមួយ​ភូមិ មឿង​ខូង ប្រទេស​ឡាវ ដើម្បី​បង្ក​ភាព​ងាយ ស្រួល​ក្នុង​ទំនាក់ទំនង​ចេញចូល​របស់​ប្រជាជន​ទាំង​ពីរ​ប្រទេស​ដែល​រស់នៅ​ជិតខាង​គ្នា​ត្រង់ ចំណុច​ខាងលើ​ក៏​ដូច​ជា​ខេត្ដ​ទាំង​ពីរ ដែល​តាម ប្រវត្ដិ​ក្នុង​ទំនាក់ទំនង​មាន​ភាពល្អ​ប្រសើរ​ពុំ ធ្លាប់​មាន​ភាគី​ណាមួយ​មាន​មហិច្ឆតា​ឈ្លា​ន ពាន​គ្នា​នោះ​ឡើយ​មាន​តែ​ការ​សាមគ្គី​គ្នា​ល្អ​។ជាក់ស្ដែង​កន្លង​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល រស់នៅ​ក្នុង​ឃុំ​កំពង់​ស្រឡៅ​១ និង​កំពង់ ស្រឡៅ​២ បើ​ទោះជា​រាប់​ទស​វត្ស​មក​ហើយ នៅ​តំបន់​នោះ​មិន​ទាន់​មាន​ផ្លូវ​គមនាគមន៍ ទៅ​កាន់​ឃុំ​ទាំង​ពីរ​ខាងលើ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្មែរ​រស់នៅ​តំបន់​នេះ​ជួប​លំបាក ក៏​ពិតមែនតែ​ប្រជាជន​ខ្មែរ ដែល​នៅ​ទីនោះតែងតែមាន​ទំនាក់ទំនង​ល្អ និង​រកស៊ី​ជាមួយប្រជាពលរដ្ឋ​ឡាវ​ជា​ប្រចាំ ។
  • ទី​២-​សំណូមពរ​ដល់​ភាគី​ខាង​ខេត្ដ​ចំប៉ា សាក់ ប្រទេស​ឡាវ ជួយ​ផ្គត់ផ្គង់​អគ្គិសនី​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ឃុំ​កំពង់​ស្រឡៅ១ និង​កំពង់​ស្រឡៅ​២ តាម​ដង​ទន្លេមេគង្គ លើ​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ដើម្បី​ឱ្យ​ពល រដ្ឋ​ខ្មែរ​មាន​លទ្ធភាព​ប្រើប្រាស់​ភ្លើងអគ្គិសនី សំរាប់​ការ​រស់នៅ​របស់​ពួក​គាត់​ដូច​ជា​អ្នក ទីក្រុង​ដែរ ។
  • ទី​៣-​សំណូមពរ​ដល់​ភាគី​ខេត្ដ​ចំប៉ា​សាក់ លើ​គំរោងការ​ស្ថាបនា​ផ្លូវ​ដែល​ត​ភ្ជាប់​នៅ តាម​បន្ទាត់​ព្រំដែន​ទាំង​ពីរ​នៅ​ចំណុច​តំបន់​មុំ​បី កំពង់​ស្រឡៅ និង​ទន្លេ​ល្ពៅ ដែល​មាន​ព្រំដែន ជាប់​នឹង​ប្រទេស​កម្ពុជា​-​ឡាវ​ប្រវែង​១៤០ គីឡូម៉ែត្រ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ ដំណើរ​ក៏​ដូច​ជា​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ដឹក​ទំនិញ ចេញចូល​ទៅ​មក​របស់​ប្រជាពលរដ្ឋ​នា​ពេល ខាង​មុខ​។
  • ទី​៤-​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ខេត្ដ ព្រះ​វិហារ និង​ខេត្ដ​ចំប៉ា​សាក់​មាន​ទំនាក់ទំនង គ្នា​កាន់តែ​ល្អ​លើ​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជ កម្ម ដោយសារ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មាន​ធនធាន​រួច​ជា​ស្រេច​ទៅ​ហើយ​ដូច​ជា វិស័យ​ទេសចរណ៍​ភាគី​ឡាវ​មាន​ដែន​កោះ​ជា ច្រើន​ស្ថិត​នៅ​តាម​បណ្ដោយ​ដង​ទន្លេមេគង្គ លើ​។ ដោយឡែក​ខាង​កម្ពុជា​វិញ មានព្រៃ ធម្មជាតិ​ដែល​បន្សល់​ទុក​នៅ​តាម​ដង​ទន្លេ និង ទឹកធ្លាក់​ធម្មជាតិ​ល្បាក់ខោន ស្ថិត​ក្នុង​ឃុំ​កំពង់ ស្រឡៅ​២ ព្រមទាំង​ផលិតផល​កសិកម្ម​ជា ច្រើន​ទៀត​ដែល​ប្រជាពលរដ្ឋ​តំបន់​នោះ​ផលិត​បាន ។
  • ទី​៥-​ភាគី​បាន​ពិភាក្សា​គ្នា​ទៅ​លើ​សន្ដិសុខ សាធារណៈ​តាម​ព្រំដែន​រួម​គ្នា ដើម្បី​ទប់ស្កាត់ ការ​រត់ពន្ធ​ថ្នាំ​ញៀន ការ​ជួញដូរ​អាវុធ គ្រឿង ផ្ទុះ​ផ្សេង​ៗ និង​ការ​ជួញដូរ​ឈើ​ឆ្លង​ដែន​ខុសច្បាប់ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក​អ៊ុំ ម៉ា​រ៉ា ក៏ បាន​លើក​ឡើង​នូវ​ភាព​វិជ្ជមាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ គឺ​ចង់ បាន​ព្រំដែន​មាន​សន្ដិភាព និង​ការ​អភិវឌ្ឍន៍ ដើម្បី​ជា​ប្រយោជន៍​សំខាន់​ដល់​ប្រជាពលរដ្ឋ ទាំង​២​ប្រទេស​។  លោក​អ៊ុំ ម៉ា​រ៉ា ជំនួស​មុខ​ឱ្យ ប្រតិភូ​ខេត្ដព្រះវិហារ​បាន​ព្រមព្រៀង​លើ គោលការណ៍​ទាំង​៥​ខាងលើ ចំណែក​ខាង ភាគី​ខេត្ដ​ចំប៉ា​សាក់​ប្រទេស​ឡាវ លោក​សន សៃ​ស៊ី ផា​ន់​ដ​ន ក៏​បាន​លើក​ពី​គោលការណ៍ សំខាន់​ទាំង​៥​ខាងលើ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ ខេត្ដ​ទាំង​ពីរ​ក្លាយទៅជា​សម្ព័ន្ធមិត្ដ​ក្នុង​នាម ប្រទេស​មាន​ភូមិ​ផង​របង​តែ​មួយ​ពិសេស​គឺ ដើម្បី​ប្រយោជន៍​ដល់​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ ដូច​គ្នា​។

ភាគី​ទាំង​ពីរ ខេត្ដព្រះវិហារ​និង​ខេត្ដ​ចំប៉ា សាក់ បាន​ធ្វើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ ហើយ​បាន​សន្យា​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ រដ្ឋាភិបាល​រៀង​ៗ​ខ្លួន​ដើម្បី​សុំ​ការ​សំរេច​។ ដោយឡែក​ការ​ស្នើ​សុំ​ត​បណ្ដាញ​អគ្គិសនី លោក​សន​សៃ ស៊ី​ផា​ន់​ដ​ន អភិបាលខេត្ដ​ចំប៉ា សាក់​បាន​ប្រកាស​ផ្ដល់​ទំនុកចិត្ដ​ដល់​ភាគី កម្ពុជា​ថា លោក​នឹង​សំរេច​ផ្ដល់​ភ្លើងអគ្គិសនី ដោយ​ត​ភ្ជាប់​ពី​ខេត្ដ​ចំប៉ា​សាក់​ជូន​ប្រជាពលរដ្ឋ ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ​ដើម្បី បាន​ប្រើប្រាស់​ដោយ​យក​តំលៃ​ដូច​ប្រជាជន ឡាវ​ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស ដែរ គឺ​ក្នុង​១​គីឡូវ៉ាត់​ថ្លៃ​តែ​២០០​រៀល​ប្រាក់ ខ្មែរ​ប៉ុណ្ណោះ ។

នៅ​រសៀល​ថ្ងៃ​ដដែល ភាគី ម្ចាស់ផ្ទះ លោក​សន​សៃ ស៊ី​ផា​ន់​ដ​ន បាន​ទទួល គណៈប្រតិភូ​ខេត្ដព្រះវិហារ​ឱ្យ​ស្នាក់​នៅ​ក្នុង សណ្ឋាគារ​ក្នុង​ខេត្ដ​ចំប៉ា​សាក់​ចំនួន​ពីរ​យប់ ក្នុង នោះ​ក៏​មានការ​ប្រកួត​កីឡាវាយកូនគោល ជា​មិត្ដភាព​រវាង​អភិបាលខេត្ដ​ទាំង​ពីរ​ទៀតផង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ គណៈ ប្រតិភូ​ខេត្ដព្រះវិហារ​ទៅ​ទស្សនា​រមណីយ ដ្ឋា​ន​ទឹកធ្លាក់​ធម្មជាតិ​ផាក​ផែង​ក្នុង​ទន្លេ មេគង្គ ប្រទេស​ឡាវ និង​បាន​ទៅ​ទស្សនា ប្រាសាទ​វត្ដ​ភូ​ក្នុង​ទឹកដី​ខេត្ដ​ចំប៉ា​សាក់ និង​នៅ វេលា​រាត្រី​មានការ​ហូប​បាយ​សាមគ្គី​ពោរ ពេញ​ទៅ​ដោយ​ភាព​រីករាយ ។ ជុំវិញ​ការ​បើក ច្រក​អន្ដរជាតិ ភាគី​ទាំង​២​សង្ឃឹមទុក​យ៉ាង មុតមាំ​ថា នា​ថ្ងៃ​អនាគត​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ឃុំ​កំពង់​ស្រឡៅ​១ និង​ឃុំ​កំពង់​ស្រឡៅ​២ ដែល​ធ្លាប់តែ​កំសត់​រាប់​សតវត្ស​មក​ហើយ នោះ​ពិតជា​មាន​មោទនភាព និង​មាន​ក្ដី សង្ឃឹមលើ​ជោគវាសនា​អនាគត​របស់​ពួក គាត់​ជាក់​ជា​មិន​ខាន ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd