ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​គាំទ្រ​​ក្រុម​កីឡាករ​ស្វាយ​រៀង​FC ​ផ្ទុះ​ជម្លោះ​ជា​មួយ​​អ្នក​គាំទ្រ​ក្រុម​​កីឡាករ​បាល់ទាត់ភ្នំពេញ​ក្រោ​ន​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ​៖ ​មាន​ជម្លោះ​មួយ​ប្រាវ​បាន​កើតឡើង​ រវាង​អ្នក​​គាំទ្រ​ក្រុម​កីឡាករ​បាល់ទាត់​ស្វាយ​រៀង​អេ​ហ្វ​ស៊ី​ ​និង​អ្នក​គាំទ្រ​ក្រុម​កីឡាករ​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ​ខណៈ​​​​កំពុង​​ប្រកួត​នៅ​ចុង​ម៉ោង​ប្រមាណ​ជា​៥​នាទី​ចុង​ក្រោយ

ខេត្ត​ស្វាយ​រៀង ​៖ ​មាន​ជម្លោះ​មួយ​ប្រាវ​បាន​កើតឡើង​ រវាង​អ្នក​​គាំទ្រ​ក្រុម​កីឡាករ​បាល់ទាត់​ស្វាយ​រៀង​អេ​ហ្វ​ស៊ី​ ​និង​អ្នក​គាំទ្រ​ក្រុម​កីឡាករ​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ​ខណៈ​​​​កំពុង​​ប្រកួត​នៅ​ចុង​ម៉ោង​ប្រមាណ​ជា​៥​នាទី​ចុង​ក្រោយ ​ស្រាប់តែ​ផ្ទុះ​ជម្លោះឈ្លោះប្រកែក​គ្នា​រហូត​បង្ក​​ហិង្សា​វាយតប់​គ្នា​​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ទីលាន​កីឡដ្ឋាន​ខេត្ត​ ​ហើយ​កីឡាករ​ទាំង​ពីរ​​​ក្រុម​​ដែល​កំពុង​​ប្រកួត​​នោះ ក៏​​រត់​ចេញពី​ទីលាន​ប្រកួត​​ដើម្បី​ទៅ​​ជួយ​គ្នា​ ​ភ្លាមៗនោះ លោក​អាជ្ញាកណ្តាល​ក៏ប្រកា​ស​បិទ​ការ​ប្រកួត​មុន​ម៉ោង​តែម្តង កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥ ​សីហា​ ២០១៥ ​នៅ​​​ទីលានកីឡដ្ឋាន​ខេត្ត​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ​។ លទ្ធផល​នៃ​ការ​ប្រកួត​ គឺ​ក្រុម​ភ្នំពេញ​ក្រោ​ន​ ឈ្នះ​ ក្រុម​​ស្វាយ​រៀង​អែ​ហ្វ​ស៊ី​ (៣​ទល់​​១) ​។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​​ការ​ប្រកួត​បាល់ទាត់ រវាង​ក្រុម​ខ្លាំង​ទាំង​​២ គឺ​ម្ចាស់ផ្ទះ​ស្វាយ​រៀង​អែ​ហ្វ​ស៊ី និង​ក្រុម​ជើងឯក​ភ្នំពេញ​ក្រោ​ន ក្នុង​ការ​​ប្រកួត​ចុង​ក្រោយ​ប្រចាំ​ជុំ​ទី​១ នៃ​ពានរង្វាន់​បាល់ទាត់​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​មបូ​ឌា​ន​លី​ក ២០១៥ ​នៅ​ល្ងាច​ថ្ងៃ​​ទី៥ ​សីហា​ កន្លង​ទៅ​នេះ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​ ។​

​យោង​តាមព័ត៌មាន​បឋម​ពី​អ្នកគាំទ្រ​ម្នាក់​នៅ​ទីលាន​ប្រកួត​ផ្ទាល់​ បាន​​និយាយ​​ថា ហេតុការណ៍​កើត​ចេញពី​ការ​ឌឺដង​ដាក់​គ្នា​ពី​​ក្រុម​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន ​ក្រោយ​ពេល​ក្រុម​ខ្លួន​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ម្ចាស់ផ្ទះស្វាយ​រៀង​អែ​ហ្វ​ស៊ី​​បាន​១​គ្រាប់​​​ក្នុង​តង់​ទី​១ ឯ​ក្រុម​កីឡាករ​ម្ចាស់ផ្ទះ​ក៏​ស៊ុត​ចូល​បាន​​១​គ្រាប់​​វិញដែរ ។ ​​

ចូល​​តង់​ទី​២ ​ក្រុម​កីឡាករ​ភ្នំពេញ​ក្រោ​ន​បាន​ស៊ុត​បញ្ចូល​ទី​​បន្ថែម​២គ្រាប់​ទៀត ​​ធ្វើ​ឱ្យ​​​អ្នកគាំទ្រ​ក្រុម​ភ្នំពេញ​ក្រោ​ន ​​​​​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ ​និងនិយាយ​ឌឺដង​វាយប្រហារ​ពាក្យ​​សម្តី​​ទៅ​​​អ្នកគាំទ្រ​ក្រុម​​កីឡាករ​ស្វាយ​រៀង​​ ទើប​ផ្ទុះ​​ជាជម្លោះ​​រហូត​ឈាន​ដល់​​ប្រើ​អំពើ​ហិង្សា​​តែ​ម្តង ត្រូវ​បាន​​កង​រាជ​អាវុធ​ហ​ត្ថ​​​ឈ​រការពារ​​ជួយ​អន្តរាគមន៍ទាន់​ពេល ៕

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះ​សន្តិភាព