ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យឈ្មោះឆេង សាន អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រឹក ឃុំក្រែក ស្រុកពញាក្រែក ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាបីពីធ្វើសកម្មភាពចាប់ក្មេងស្រីមានអាយុ៤ឆ្នាំម្នាក់ រំលោភសេពសន្ថវៈ ខណៈម្តាយចេញទៅស៊ីឈ្មួលបង្កកជ័រកៅស៊ូឱ្យគេ ដោយទុកកូនស្រីនៅផ្ទះតែម្នាក់ឯង កាលពីរសៀលថ្ងៃទី៤ សីហា ២០១៥ ។
លោកវរសេនីយ៍ត្រីចក់ សុខកៅ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តឱ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃនោះ ខណៈស្ត្រីជាម្តាយបានត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញកូនស្រីយំខុសប្លែកពីធម្មតា ក៏សួរនាំ ហើយត្រូវក្មេងស្រីនិយាយប្រាប់ថា ឈ្មោះសាន បានចាប់នាងរំលោភ (យកដៃលូកប្រដាប់ភេទ) ធ្វើឱ្យមានការឈឺចាប់ ។
បន្ទាប់ពីឮកូនស្រីនិយាយបែបនេះ ស្ត្រីជាម្តាយក៏ប្រញាប់ទៅប្តឹងប៉ុស្តិ៍រដ្ឋបាលឃុំក្រែកជួយអន្តរាគមន៍តែម្តង ។ ពេលដែលសមត្ថកិច្ចហៅជនសង្ស័យឈ្មោះឆេង សាន មកសួរនាំនៅប៉ុស្តិ៍នោះ ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រិត្តទង្វើខាងលើនេះមែន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ