ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាមខុស​ច្បាប់​ប្រុស​ស្រី​៣០​នាក់នៅ​ខណ្ឌ​ច្បារ​អំពៅ​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ជនជាតិ​រៀត​ណា​ម​ប្រុស​ស្រី​ចំនួន៣០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនៃ​នាយកដ្ឋានអន្តោប្រវេសន៍ដឹក​នាំបញ្ជាដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សិលា ​ចាប់​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់នាយក​ដ្ឋាន

រាជ​ធានីភ្នំពេញ ៖ ជនជាតិ​រៀត​ណា​ម​ប្រុស​ស្រី​ចំនួន៣០​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនៃ​នាយកដ្ឋានអន្តោប្រវេសន៍ដឹក​នាំបញ្ជាដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សិលា ​ចាប់​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់នាយក​ដ្ឋាន​អន្តោ​ស​ប្រវេសន៍​ភ្លាម​ៗ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា មិន​មាន​លិខិតឆ្លងដែន និង​លិខិតឯកសារ​អនុញ្ញាតការងារត្រឹមត្រូវ ។

ការ​ចុះ​ត្រួត​ពិ​និ​ត្រ​ការ​រស់នៅ​ខុសច្បាប់​របស់​ជនជាតិ​វៀតណាមខាងលើ​នេះ​ដែរបាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៩​ព្រឹក ​ថ្ងៃ​ទី​០៥  សីហា ​​២១០៥ នៅ​ចំណុច​ទីតាំងសិប្បកម្ម​ផលិត​ទូដែក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង​ទី​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រួម​ទាំងមានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូងរាជធានី​ភ្នំពេញ លោក​មាស ច័ន្ទ​ពិសិដ្ឋ​ ផងដែរ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព