ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​​ណាស់​! នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ​ម្នាក់​​ស្នេហ៍​ប្រពន្ធ​គេ​ហើយ យក​កាំភ្លើង AK បា.ញ់​គំរាម​ប្តី​ទៀត

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​​នគរបាល​​ប៉ុស្តិ៍​ក្រាំង​ពង្រ ត្រូវ​នគរបាល​​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ឃាត់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ សីហា ២០១៥ បន្ទាប់​ពី​​បាន​ប្រើ​កាំភ្លើង AK បា.ញ់​ចំ​នួន​៣​គ្រាប់គំរាម​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​​ថ្ងៃ​ទី​០២ សីហា ស្ថិត​​នៅ​​ចំណុចភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ដោយសារ​តែ​បុរស​នោះ​ត្រូវ​គេ​អះអាង​​ថា មាន​ស្នេហ៍​

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​​នគរបាល​​ប៉ុស្តិ៍​ក្រាំង​ពង្រ ត្រូវ​នគរបាល​​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ឃាត់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​០៣ សីហា ២០១៥ បន្ទាប់​ពី​​បាន​ប្រើ​កាំភ្លើង AK បាញ់​ចំ​នួន​៣​គ្រាប់គំរាម​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​​ថ្ងៃ​ទី​០២ សីហា ស្ថិត​​នៅ​​ចំណុចភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ដោយសារ​តែ​បុរស​នោះ​ត្រូវ​គេ​អះអាង​​ថា មាន​ស្នេហ៍​លួចលាក់​ជាមួយ​ប្រពន្ធ​គេ ហើយ​បែក​ការណ៍ ។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​​ឈ្មោះ​ជា កំសត់ ហៅ​សុខា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​នគរបាល​ប៉ុស្តិ៍​ក្រាំង​ពង្រ ។ ចំណែក​ជន​រង​គ្រោះ​​ដែល​ត្រូវ​ជនសង្ស័យ​​បាញ់​គំរាម​ឈ្មោះ​ហៃ ហន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ និង​ប្រពន្ធ​ឈ្មោះ​ន​.​ប​.​ផ ជា​កម្មការិនី​រោងចក្រ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ។

នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ជនសង្ស័យ និង​ប្រពន្ធ​ជន​រង​គ្រោះ​បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​តាំងពី​ខែឧសភា ឆ្នាំ​២០១៥ មក​​ម្ល៉េះ ហើយ​ធ្លាប់​ដើរ​លេង​ជាមួយ​គ្នា​ច្រើន​​លើក​ទៀត ។ បន្ទាប់​មក ជន​រង​គ្រោះជា​ប្តី​បានដឹង​រឿង​ ជន សង្ស័យ និង​ប្រពន្ធ​ខ្លួន​លួច​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ក៏​បាន​ទូរស័ព្ទ​ទៅ​ជនសង្ស័យ​ថា ឱ្យ​ឈប់​ទាក់ទង​ជាមួយ​ប្រពន្ធ​ខ្លួន​ទៀត ហើយ​ជន​រង​គ្រោះជា​ប្តី​ខឹង​ប្រពន្ធ​បាន​វាយ​ប្រពន្ធ ក៏​ដឹង​ដល់​ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​គំរាម​ជន​រង​គ្រោះ​ថា បើ​ឯង​វាយ​នាង ប្រយ័ត្ន​ខ្លួន ពេល​ឯង​ធ្វើការ​ពេល​យប់​ប្រយ័ត្ន​ក្បាល​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ម៉ូតូ​ឯង​ក៏​អញ​យក​ទៅ​លក់​បាន​មួយ​ពាន់​ដុល្លារ​ដែរ ។

ពេល​នោះ​ជន​រង​គ្រោះ​ភ័យ​​ខ្លាច ក៏​ឈប់​ធ្វើការ​​រួច​នៅផ្ទះ​ជាមួយ​ប្រពន្ធ ប៉ុន្តែ​ជនសង្ស័យ​និង​ប្រពន្ធ​រង​គ្រោះ ​នៅ​តែ​បន្ត​លួច​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដដែល ដោយសារ​ជន​រង​គ្រោះ​និយាយ​ប្រពន្ធ​មិន​ស្តាប់ ក៏​ទះកំផ្លៀង​មួយ​ដៃ ហើយ​រឿង​នេះ​បានដឹង​ដល់​ជនសង្ស័យ​ម្តងទៀត ។

លុះ​មក​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​០២ សីហា ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ជន​រង​គ្រោះ ហើយ​និយាយ​គំរាម​ថា ឯង​ប្រយ័ត្ន​ខ្លួន ល្ងាច​នេះ អញនឹង​ទៅ​លេង​ផ្ទះ​ហ្អែ​ង​ហើយ ផ្ទះ​ហ្អែ​ង​ទទួល​បាន៣០គ្រាប់​​សុះ​​អត់ ។ បន្ទាប់​មក​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃ​ដដែល ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក CRB ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ន​.​បប ១.២២២៣ ដោយ​យក​កាំភ្លើង​ម៉ាក AK47 កាត់​ឮ​ស្នូក​ចេញពី​បន្ទប់​ព្រហ្ម​​ទណ្ឌ​នៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ខណ្ឌដង្កោ ជិះ​សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ពេល​ទៅ​ដល់​មុខ​ផ្ទះ​ជន​រង​គ្រោះ​រួច ជនសង្ស័យ​ក៏​ឈប់​ម៉ូតូ​នៅ​លើ​ផ្លូវលំ រួច​បត់​ក្បាល​ម៉ូតូ​បែរមក​ទិស​ដៅ​​ខាងលិច​វិញ តែ​ពុំ​បាន​ចុះ​ពីលើ​ម៉ូតូ​​ទេ ហើយ​ក៏​បាញ់​ចំនួន​៣​​គ្រាប់ តម្រង់​ទៅ​ផ្ទះ​ជន​រង​គ្រោះ​ត្រូវ​ចំ​ធ្លាយ​ដំបូល ពេល​ដែល​ជន​រង​គ្រោះ​និង​ប្រពន្ធ​ដេក​ក្នុងផ្ទះ ក៏​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​ ក៏​ចុះពីលើផ្ទះ​មក​មើល ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ និង​កាន់​កាំភ្លើង​គេច​ខ្លួន​ទៅ​ទិស​ខាងលិច​ ដោយ​យក​កាំភ្លើង​​ខាងលើ មក​ទុក​ក្នុង​បន្ទប់​ប៉ុស្តិ៍​ក្រាំង​ពង្រ​វិញ ដោយ​ពុំ​មាន​កងកម្លាំង​ណា​ម្នាក់​បានឃើញ​ឡើយ និង​បាន​បន្សល់​ទុក​នូវ​សំបក​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​។

នគរបាល​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​ប៉ុស្តិ៍ និង​ស្រុក​បាន​ចុះ​ទៅ​សហការ​ស្រាវជ្រាវ លុះដល់​ល្ងាច​ថ្ងៃ​ទី​០៣ សីហា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​មក​ផ្ទះ​ជន​រង​គ្រោះ ហើយ​បាន​ជេរ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍ និង​ជំនាញ​ស្រុក ទើប​រាយ​ការណ៍​មក​​លោក​​អធិការ ដើម្បី​ឃាត់ខ្លួន​មក​សាក​សួរ ក្រោយមក​ជនស​ង្ស័យ ក៏​បាន​សារភាព​នូវ​រឿងហេតុ​ខាងលើ​ ពី​ការ​បាញ់​កាំ​ភ្លើង​​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ​ចំនួន​៣​គ្រាប់​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​
ច្បាប់ ។