ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គ្រប់គ្រងតំបន់​ទេសចរណ៍ប្រាសាទ​​បាណន់ កំពុង​ប្រព្រឹត្ត​​អនាធិបតេយ្យ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អ្នក​ទេសចរណ៍​ទាំង​ខ្មែរ​​ ទាំង​បរទេស​ស្រែកចាច! ដោយ​សារ​តែ​​អ្នក​ម៉ៅ​ការ​​យក​ភាស៊ី​នៅ​ប្រាសាទ​​ភ្នំបាណន់ ​អត់​ឃ្លាន​ហួសហេតុ មិន​ចេះ​អៀនខ្មាស់​សោះ ។

ខេត្តបាត់ដំបង ៖ អ្នក​ទេសចរណ៍​ទាំង​ខ្មែរ​​ ទាំង​បរទេស​ស្រែកចាច! ដោយ​សារ​តែ​​អ្នក​ម៉ៅ​ការ​​យក​ភាស៊ី​នៅ​ប្រាសាទ​​ភ្នំបាណន់ ​អត់​ឃ្លាន​ហួសហេតុ មិន​ចេះ​អៀនខ្មាស់​សោះ ។

ប្រភពច្បាស់ការណ៍​រាយការណ៍ថា បើភ្ញៀវ​ទេសចរ​ទាំង​ឡាយ ​បើក​រថយន្ត​ចូល​ក្នុង​បរិវេណ​ប្រាសាទបាណន់ ដើម្បីទស្សនា​ គេ​អត់​ខ្លាច អត់ស្តាយ​រឿងបង់​​ក្បាល​ឡានទេ ។ ព្រោះ​រថយន្ត​មួយគ្រឿង​បង់ថ្លៃ​ចំណត​​តែ៤០០០​រៀល​ប៉ុណ្ណោះ ស្មើ​មួយ​ដុល្លារ ។

ប៉ុន្តែ​​អ្នក​ទេសចរណ៍​ខ្លះ ដែលបើក​រថយន្ត​​ចូល​ក្នុង​បរិវេណ​​ហាង​លក់បាយ​​​ ដើម្បី​​ទទួល​​ទាន​​អាហារ​​ ត្រូវ​អ្នក​ម៉ៅ​ការ​​ភាស៊ី​ដាច់​ដាប​​​​ ​មុខ​មើល​មិន​បាន​នេះ តាមទៅ​បង្ខំទារប្រាក់​ថ្លៃ​ក្បាល​​ ៤.០០០រៀល​ដែរ ។

ប្រការ​ខាងលើនេះហើយ ​ធ្វើ​ឱ្យ​អ្នក​ទេសចរណ៍​ទាំងឡាយ​​មានប្រតិកម្ម​ខ្លាំងៗ ​ដាក់​អាជ្ញាធរ​​ស្រុក​ថា អាជ្ញា​ធរ​គ្មាន​បានការ… គ្មាន​សមត្ថ​ភាព​គ្រប់គ្រង​។ ​បើគេ​បើក​​ឡានចូល​ចត​ ឬ​ចត​​មុខ​ប៉ុស្តិ៍​យាម គេ​មិន​ខ្លាច​​បង់ក្បាល​​ឡានទេ ប៉ុន្តែ​​គេ​បើក​ឡាន​​ចូល​ទៅ​​ហាង​បាយ​ឯណោះសោះ បែរ​ជា​តាម​ទៅបង្ខំ​ទារ​ប្រាក់​ក្បាល​ឡាន​ដែរ ដូចជាអនាធិបតេយ្យ​ពេក!!

អាជ្ញា​ធរ​​ខេត្ត​បាត់ដំបង គួរ​​រៀប​រយ​តំបន់​​​ទេសចរណ៍​នៅប្រាសាទ​បាណន់​ឱ្យ​មាន​​កិត្តិយស​ មានសណ្តាប់ធ្នាប់​ល្អ​ឡើងវិញ ហើយ​គួរ​កុំ​បង្កើត​​ភាពអនាធិបតេយ្យ​​ថ្នាក់នេះពេក ព្រោះ​​អ្នក​ទេសចរណ៍​ស្រែក​ដោយកំហឹង​​ខ្លាំងណាស់ ។