ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធ​ហត្ថ​ឃាត់ខ្លួនបុរស​ម្នាក់​ សង្ស័យ​បា.ញ់បោះ​ក្នុង​ជម្លោះ​ផឹក​ស៊ី​កាល​ពី​យប់​មិញ​

8 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ដេញប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​ជាង​៣​រសៀល ថ្ងៃ​ទី​២ សីហា នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល

ក្រុង​ប៉ោយ​ប៉ែត​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ដេញប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​ជាង​៣​រសៀល ថ្ងៃ​ទី​២ សីហា នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ប្រជា​ពលរដ្ឋ​នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែត​។

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ដេញ​ចាប់បាន​នេះ​ត្រូវ​គេ​សង្ស័យ​ថា ជា​ជន​​​បង្ក​ដែល​ផ្ទុះ​អាវុធ​ក្នុង​ជម្លោះ​ផឹក​ស៊ី​កាល​ពី​យប់​មិញ​នៅ​ភូមិ​មិត្ត​ភាព​។

សេចក្តី​រាយការណ៍​បាន​បញ្ជាក់ថា កាល​ពី​ព្រឹក​មិញ​នេះ​សមត្ថ​កិច្ច​បានតាម​ចាប់​ជន​សង្ស័យ​ម្តង​ហើយ​ តែ​ចាប់​អត់​បាន ទើប​តែ​មក​ដល់​ម៉ោង​នេះ​ទើប​សមត្ថ​កិច្ច​ប្រទះ​ឃើញ​ជន​សង្ស័យ​នៅ​ចំណុច​ខាងលើ​ក៏​ដេញ​ចាប់​បាន​តែ​ម្តង តែ​គេ​នៅមិន​ទាន់​ដឹង​ថា ជន​នេះ​ជា​ជន​បង្ក​បាញ់​បោះ​កាល​ពី​យប់​មិញ​ ឬក៏​យ៉ាង​ណា​ទេ ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព