ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចំរៀង​ និង​សំដែង​ លោក​អ៊ែន​ឌី​ ​​បើករថយន្ត​បុក​គេបាក់​ជើង

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ អតីត​តារាចំរៀង ​និង​សំដែង​លោក​អ៊ែន​ឌី​ បាន​បើករថយន្ត​បញ្ច្រាស​ផ្លូវ​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ ចំណែកឯ​ម៉ូតូ​ និង​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ

រាជ​ធានី​ភ្នំពេញ ​៖ អតីត​តារាចំរៀង ​និង​សំដែង​លោក​អ៊ែន​ឌី​ បាន​បើករថយន្ត​បញ្ច្រាស​ផ្លូវ​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ ចំណែកឯ​ម៉ូតូ​ និង​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ ទាំង​២ បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​យប់​ថ្ងៃ​ទី៣១​ ​ក​ក្ត​ដា ២០១៥ តាម​បណ្តោយ​ផ្លូវលេខ​៦៣​ទល់មុខ​ហាង​ផឹកស៊ី Happiness ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខ​ណ្ឌដូនពេញ ។

​រថយន្ត​បង្ក​ម៉ាក Toyota Camry ហា​យ​ប្រី​ដ​ ពណ៌​ស្ករ​ ស៊េរី​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខភ្នំពេញ 2R-2582 បើកបរ​ដោយ​​តារាចំរៀង​ និង​សំដែង​លោក​អេ​ន​ឌី ចំណែកឯ​ជន​រង​គ្រោះ​មិន​បាន​ស្គាល់អត្តសញ្ញាណ​ទេ​ភេទ​ប្រុស ​អាយុ​ប្រហែល​២៤​ឆ្នាំ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ SUZUKI VIVA 125​ ពណ៌​ទឹកប៊ិ​ច​ពាក់​ស្លាក​លេខ រដ្ឋ​17 1-1381 ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​ណ៍បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ត​​បង្កដែល​បើកបរ​ដោយ​លោក​អ៊េ​ន​ឌី ​បាន​បើក​ក្នុង​ទិ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង តែ​ដោយសារ​ផ្លូវ​លេខ​៦៣​ជា​ផ្លូវ​ឯក​ទិស គេអនុញ្ញាតឱ្យ​បើកបរ​តែ​ក្នុង​ទិស​ដៅ​ពីត្បូង​ជើង​ទើប​បណ្តាល​ឱ្យ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​បើក​ក្នុង​ល្បឿនលឿន​គួរ​ស​មផង​នោះ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​បាន​បុក​ពេញទំហឹង​ជាមួយ​រថយន្ត​របស់​លោក​អ៊ែន​ឌី​តែ​ម្តងទៅ ។

តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​អ្នក​ដែល​បានឃើញ​ហេតុ​ការ​ណ៍ផ្ទាល់​បាន​រិះគន់​លោក​អ៊ែន​ឌី​ថា បើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ទើប​បណ្តាល​ឱ្យមាន​គ្រោះថ្នាក់​នេះ​កើតឡើង ។ គួរ​កត់សំគាល់​ផង​ដែរ​ថា ក្រោយ​ពី​បុក​គ្នា​អស់​រយៈពេល​ជិត​មួយ​ម៉ោង​ហើយ​នៅ​មិន​ទាន់​ឃើញ​ខាង​កំលាំង​សម្ថ​កិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើការ​វាស់វែង​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ខាង​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែកឯ​រថយន្ត​ និង​ម៉ូតូ​ត្រូវ​បាន​គេ​វាស់វែង​ និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​​