ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ឈើ​មួយ​ដើម​រលំ​សង្កត់​រថយន្ត​មួយ​គ្រឿង​ចត​មុខ​ផ្ទះ​ឆន សុវណ្ណរាជ កាត់​ដេរ​តាម​ផ្លូវ​ទេពផន

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​​ថា រថ​យន្ត​កូរ៉ូ​ឡា​មួយគ្រឿង​ ពណ៌​ទឹក​សមុទ្រ​ ពាក់​ស្លាក​លេខភ្នំពេញ​២D៤៤៣៥ ដែល​ម្ចាស់​ចត​ចោល​មុខ​ផ្ទះ​ឆន សុវណ្ណរាជ កាត់ដេរ​តាម​ផ្លូវ​ឧក​ញ៉ា​ទេព ផន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​​ថា រថ​យន្ត​កូរ៉ូ​ឡា​មួយគ្រឿង​ ពណ៌​ទឹក​សមុទ្រ​ ពាក់​ស្លាក​លេខភ្នំពេញ​២D៤៤៣៥ ដែល​ម្ចាស់​ចត​ចោល​មុខ​ផ្ទះ​ឆន សុវណ្ណរាជ កាត់ដេរ​តាម​ផ្លូវ​ឧក​ញ៉ា​ទេព ផន ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​៣ ត្រូវ​ដើម​ឈើ​​មួយ​ដើម​រលំ​សង្កត់​ពី​លើ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ក្រពិត​ដំបូល​ និង​បង្ក​ឱ្យ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ណែន​ណាន់​តាន់​តាប់​នៅ​ក្បែរ​ស្តុប​២៦១។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង៤​រសៀល​ ថ្ងៃ​ទី​៣០ កក្កដា ២០១៥។

បើ​តាម​ម្ចាស់​រថយន្ត​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ចត​រថ​យន្ត​មុខ​ផ្ទះ​បែរ​ក្បាល​ទៅ​លិច​ បាន​ប្រមាណ​ជា​១​ម៉ោង​ក្រោយ​មក​ស្រាប់​តែ​ដើម​ឈើ​ដែល​មាន​ទំហំ​ប៉ុន​ខ្លួន​កូន​ក្មេង​រលើង​ទាំង​ប្ញសរលំសង្កត់​លើ​រថយន្ត​របស់​គាត់​តែ​ម្តង​ ។

គួរ​បញ្ជាក់​ថា មុន​ពេល​ដើម​ឈើ​រលំ​មាន​ភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង​។ ពេល​នេះ​មន្ត្រី​ប៉ូលិស និង​សណ្តាប់​ធ្នាប់​សង្កាត់​បាន​នាំ​គ្នា​ជួយ​កាត់​ដើម​ឈើ​នោះ​ដើម្បី​សម្រួល​ចរាចរណ៍​ឡើង​វិញ​ ៕