ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​កំពុង​ស្រាវជ្រាវ​រក​ជន​ល្មើស​ដែល​លួច​ឥដ្ឋ​បុរាណ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ លោក ប្រាក់ វុ​ទ្ធី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​កំពុងធ្វើការ​ស្រាវជ្រាវ​ចាប់​ជនល្មើស​ដែល​បាន​លួច​យក​ឥដ្ឋ​បុរាណ​ទៅ​ធ្វើ​ជា​ខឿន​សម្រាប់​ដាក់​តម្កល់​ទេវរូប​វៀតណាម​នៅ​ទួល​កំពង់ព្រះ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០១៥ សមត្ថកិច្ច​ចម្រុះ​មាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត មន្ទីរ​ធម្មការ​ខេត្ត សមត្ថកិច្ច​នគរបាល​ខេត្ត លោក​អភិបាលស្រុក និង​មានការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផង បាន​ទៅ​ពិនិត្យ និង​វាយ​យក​ឥដ្ឋ​បុរាណ ដែល​ជនខិលខូច​មិន​ស្គាល់​មុខ​បាន​លួច​យក​ទៅ​ធ្វើ ជា​ខឿន​សម្រាប់​ដាក់​តម្កល់​រូប​ព្រះ ដែល​ខ្មែរ​មិន​ដែល​ស្គាល់​នៅ​លើ​ទីទួល​បុរាណ​មួយ​ឈ្មោះ​ទួល​កំពង់ព្រះ ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ចំណែក ទេវរូប​មិន​ប៉ះពាល់​ឡើយ ។

សូម​រំ​ឮ​កថា ជនខិលខូច​លួ​យ​ឥដ្ឋ​បុរាណ​ទៅ​ធ្វើ​ខឿន​ដាក់​ទេវរូប​វៀតណាម គណៈកម្មការ​ចម្រុះ​ចុះ​ទៅ​វាយ​យក​ឥដ្ឋ​មក​ទុក​វិញ