ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា​​ចាប់​រំលោ.ភ​ម្តាយ​ក្មេក​អាយុ​៨២ឆ្នាំ ​នៅស្រុកបារាយណ៍

9 ឆ្នាំ មុន

​ខេត្ត​​កំពង់ធំ​ ៖ ​កូនប្រសាប្រុស​ម្នាក់​ស្រវឹងស្រា​ជោក​​ជាំ តណ្ហា​ឡើង​ដល់​កំពូល​ចាប់​ម្តាយក្មេក​អាយុ​៨២​ឆ្នាំរំលោ.ភ​រហូត​បាន​សម្រេច ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​​ ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​កក្កដា ​​២០១៥ នៅ​លើ​ផ្ទះ​លោក​យាយ​​​ម្តាយ​ក្មេក

​ខេត្ត​​កំពង់ធំ​ ៖ ​កូនប្រសា​ម្នាក់​ស្រវឹងស្រា​ជោក​​ជាំ តណ្ហា​ឡើង​ដល់​កំពូល​បានចាប់​ម្តាយក្មេក​អាយុ​៨២​ឆ្នាំរំលោភ​រហូត​បាន​សម្រេច ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​​ ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ​កក្កដា ​​២០១៥ នៅ​លើ​ផ្ទះ​លោក​យាយ​​​ម្តាយ​ក្មេក​ ​​ស្រុក​បារាយ​ណ៍ ។​

​ជនសង្ស័យ​ជា​កូនប្រសា​​ឈ្មោះ កុយ ផល អាយុ​៣៧​ឆ្នាំ រស់នៅ​ជាមួយ​ម្តាយក្មេក​ ក្នុងភូមិ​ឃុំ​​កើត​​ហេតុ​ខាងលើ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ​ ជនសង្ស័យនិង​មិត្ត​ភក្តិ​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុងភូមិ​ស្រវឹង​ជោក​​ជាំ ក្រោយមក​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ​ពេល​មក​ដល់​ផ្ទះ​ជនសង្ស័យកើតមានចំណង់ផ្លូវភេទ​ពុះកញ្ជ្រោល​ ហើយគាប់​ជួន​ប្រពន្ធ​និង​កូន​ៗ​មិន​នៅផ្ទះផង​ ស្រវាំងភ្នែក​ឃើញ​ម្តាយក្មេក​ក៏​ចាប់​រំលោភ​​​​រហូត​បាន​សម្រេច ​ដោយ​​បាន​​គំរាមម្តាយថា​ បើម៉ែហាន​ស្រែក​​នឹង​សម្លាប់​ចោល ។ ​

ក្រោយ​ពី​កើត​ហេតុ​ ​កូនស្រី​បង្កើត​របស់​លោកយាយ​រង​គ្រោះ​​​មក​ដល់ ​គាត់​ក៏​​​រៀប​រាប់ប្រាប់កូនស្រី​​ពី​រឿង​កូន​ប្រសា​ចាប់​រំលោភ​ ​​​ពេល​ឮ​ដូច្នេះ​ កូន​ស្រី​​​ខឹង​យ៉ាង​ខ្លាំងក៏​ទៅ​​ប្តឹង​​មន្ត្រី​កងរាជអាវុធហត្ថស្រុក​ ដែល​នៅ​ក្បែរ​នោះ​ ។

ក្រោយ​ពី​​ទទួល​បាន​​ពាក្យ​បណ្តឹង​​ លោក សេង សំ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយ​ណ៍​ ក៏​បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាកសួរ នៅ​ចំពោះ​​មុខ​សមត្ថកិច្ច​ ដោយសារ​អំណាច​ឥ​ទ្ធិពល​គ្រឿង​ស្រវឹង​ជោក​ជាំ​ពេក ជនសង្ស័យ​​និយាយ​​មិន​ដឹង​ខុស​ត្រូវ​នោះ​ទេ​ ។​

​ចំណែក​លោកយាយ​ជា​ម្តាយក្មេក​ និង​ជា​ជន​រង​គ្រោះ​បាន​និយាយ​ថា​ ​កូនប្រសាឈាមខ្មៅ​នេះ​ពិតជា​បាន​ចាប់​គាត់​រំលោភ​ប្រាកដ​មែន ថែម​ទាំង​​ប្រើ​ក្បាច់​ពិសេសៗ​​តាម​អំពើ​ចិត្ត​វា ​និង​បាន​គំរាម​សម្លាប់គាត់​​ចោល​ទៀត បើសិនណា​​​​​ហាន​ស្រែក​ឲ្យ​គេ​ជួយ ​។

បន្ទាប់​ពី​កើតហេតុ​ ​លោក​យាយ​រង​គ្រោះ​ដេក​ព្យួ​រសេរ៉ូម​នៅ​ក្នុងផ្ទះ ​ចំណែក​ជនសង្ស័យ​ សមត្ថកិច្ច​​រង់​ចាំ​ដល់​ស្វាង​ស្រា នឹងធ្វើការ​សាកសួរ​បន្តទៀត ​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ​៕