យ័ន្ដស័ក្ដិសិទ្ធិ
ដោយ ៖ឈិត គឹមឆុន
ថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០១០ ម៉ោង ០៩:០៩
បុរសម្នាក់និយាយជាមួយមិត្ដភក្ដិដែល មកលេង ៖
-បងឯងមកលេងផ្ទះខ្ញុំម្ដងចំពេលខ្ញុំមានវត្ថុពិសេសមួយចង់ឱ្យបងឯង ។
-វត្ថុពិសេសអីទៅ ?
-គឺយ័ន្ដស័ក្ដិសិទ្ធិ។ ពាក់យ័ន្ដនោះជាប់ខ្លួនទោះធ្លាក់ពីឧទ្ធម្ភាគចក្រចុះសមុទ្រក៏នៅតែអណ្ដែតលើផ្ទៃសមុទ្រដែរ ។
-អីយ៉ា, អស្ចារ្យមែន ! អរគុណ។
-ប៉ុន្ដែត្រូវចាំថាយ័ន្ដនេះពេលយើងធ្លាក់ចុះសមុទ្រភ្លាមៗអត់ទាន់ស័ក្ដិសិទ្ធិទេ, ទាល់តែ២ថ្ងៃឡើងទៅទើបស័ក្ដិសិទ្ធិ ។
-បានសេចក្ដីថាម៉េចហ្នឹង ?
-បានសេចក្ដីថាដំបូងលិចចុះក្នុងទឹកសមុទ្រសិន,ទាល់តែ២ថ្ងៃក្រោយទើប អណ្ដែតឡើងលើផ្ទៃសមុទ្រ ។
-រំបល់យក៍!