ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្ត​សញ្ញាណ​សព​នារី​ដែលគេ​រុំអង្រឹង​ប្លុង​ចោល​ក្នុង​ដីឡូត៍នៅ​សង្កាត់​កាកាប

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​សព​នារី​ដែល​គេ​សម្លា.ប់​ហើយ​រុំ​នឹង​អង្រឹង​ប្លុង​ចោល​ក្នុង​របង​ដី​ឡូត៍នៅ​សង្កាត់​កាកាប​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ គឺ​ឈ្មោះ​​វង្ស គន្ធា អាយុ​២៦​ឆ្នាំ មុខ​របរ​ជា​

រាជ​ធានី​ភ្នំពេញ​ ៖ ​​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​សព​នារី​ដែល​គេ​សម្លាប់​ហើយ​រុំ​នឹង​អង្រឹង​ប្លុង​ចោល​ក្នុង​របង​ដី​ឡូត៍នៅ​សង្កាត់​កាកាប​ត្រូវ​គេ​ស្គាល់​អត្ត​សញ្ញាណ​ហើយ​ គឺ​ឈ្មោះ​​វង្ស គន្ធា អាយុ​២៦​ឆ្នាំ មុខ​របរ​ជា​បុគ្គលិក​ភោេជនីយ​ដ្ឋាន​ចិន​នៅ​ម្តុំ​ដង​នង្គ័ល សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ​ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ចំការ​ឥឡឹក សង្កាត់​កាកាប មាន​ស្រុក​កំណើត​នៅ​ខេត្ត​ប៉ៃ​លិន​។

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៥ កក្កដា ២០១៥ នារី​រង​គ្រោះ​បាន​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ភោជនីយ​ដ្ឋាន​ចិន​ជា​ធម្មតា​រហូត​ដល់​ម៉ោង​១១​យប់​ គេ​ឃើញ​មាន​ម៉ូតូ​ឌុប​នាង​យក​ទៅ​ដាក់​នៅ​ភោជនីយ​ដ្ឋាន​សួន​បុប្ផា​នៅ​ភូមិ​ចំការ​ឥឡឹក​ ហើយ​គេ​ឃើញ​នាង​ចុះ​ដើរ​ ក្រោយ​មក​ស្រាប់​តែ​បាត់​រហូត​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ ទើប​មានការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សព​តែ​ម្តង​។

មក​ដល់​ថ្ងៃ​ទី​២៧ កក្កដា នេះ​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​នារី​រង​គ្រោះ​​​ដដែល ​ព្រោះសមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅឡើយ។

គួររំលឹក​ថា កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ២០១៥ មានការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សព​នារី​ម្នាក់​ត្រូវ​គេ​រុំអង្រឹង​យក​មក​ប្លុង​ចោល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ជិត​ក្លិប​ផ្កាយ​ផត ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សព​នារី​រង​គ្រោះ​ត្រូវបាន​សមត្ថ​កិច្ច​ពិនិត្យ​ឃើញ​ស្លាប់​ដោយ​រាង​កាយ​អាក្រាត មាន​ស្នាម​បែក​មាត់ ស្នាមច្របាច់ក និង​ស្នាម​ខាំ​ដៃ​ស្តាំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព