ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​បុក​ម៉ូតូ​​ក្រោយ​របួសធ្ងន់​-​ស្រាល​២​នាក់ និង​ស្លា.ប់​១​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់ និង​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់​-​ស្រាល កាលពី​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​រថយន្ត​ឡិច​ស៊ី​ស RX 300 បុក​ម៉ូតូ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ។

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​២​នាក់​ផ្សេង​ទៀត​របួសធ្ងន់​-​ស្រាល កាលពី​វេលា​ម៉ោង​ជិត​៩​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ លើ​ដងផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​រថយន្ត​ឡិច​ស៊ី​ស RX 300 បុក​ម៉ូតូ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា ។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​មាន ១-​ឈ្មោះ ជា សីហា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត រង​របួសធ្ងន់​, ២-​ឈ្មោះ ឡុង សៀវ​ឡែ​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត រង​របួសស្រាល និង​៣-​ឈ្មោះ ហេង សៀវ​ម៉ី ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ស្លាប់ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ហេតុការណ៍​កើតឡើង ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៤ បើកបរ​ដោយ​ឈ្មោះ ជា សីហា ពី​លិចទៅ​កើត ស្រាប់តែ​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០១ ចង្កូត​ឆ្វេង ពាក់​ស្លាក​លេខ ភ្នំពេញ ២L-៧១៥៥ បើកបរ​ដោយ​ឈ្មោះ ជី​ម សា​វ័​ន្ត មុខរបរ​ជាងដេរ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បោះពួយ​លឿន​ស្រប​ទិស​គ្នា​បុក​ពីក្រោយ បណ្ដា​យ​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់​-​ស្រាល​រដូករណែល​តែ​ម្ដង ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពេល​កើតហេតុ ដោយឡែក​ឈ្មោះ ហេង សៀវ​ម៉ី ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៍​ត្រូវ​សាច់ញាតិ​ធ្វើការ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នៅ​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ដដែល ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ ហើយ​ត្រូវ​សាច់ញាតិ​បញ្ជូន​សព​ត្រឡប់​មក​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​នេះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​យានយន្ត​ពាក់ព័ន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច ។

លោក សៅ សា​រឿ​ន នាយ​ផ្នែក​នគរបាល​ចរាចរណ៍​សណ្ដាប់ធ្នាប់​សា​ធារ​ណះ​ក្រុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា អ្នកបើកបរ​រថយន្ត​បង្ក​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ព្រោះ​បើកបរ​ល្បឿន​លឿន​ពេល​យប់ មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ត្រង់​មាត្រា​១៧​ជំពូក​ទី​៣ ៕