ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ក្រុម​ការ​ពារ​ព្រៃឈើ​ស​ង្ឃរុក្ខ​វ័ន ឃាត់ខ្លួន​ព្រានព្រៃ​បរបា.ញ់​សត្វ​៣​នាក់​ ​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ សមាជិក​សហគមន៍​ព្រៃឈើ​ស​ង្ឃរុក្ខ​វ័ន​បាន​​ឃាត់ខ្លួន​​ព្រាន​ព្រៃបរបា.ញ់​សត្វ​៣​នាក់ ​កាលពី​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​២៣ ​កក្កដា​ ២៩១៥​ ​​ស្ថិត​នៅ​ក្នុង​​សហគមន៍​ព្រៃឈើ​ស​ង្ឃរុក្ខ​វ័ន

​ខេត្ត​ឧត្តរមានជ័យ ៖ សមាជិក​សហគមន៍​ព្រៃឈើ​ស​ង្ឃរុក្ខ​វ័ន​បាន​​ឃាត់ខ្លួន​​ព្រាន​ព្រៃបរបាញ់​សត្វ​៣​នាក់ ​កាលពី​រំលង​អធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​២៣ ​កក្កដា​ ២៩១៥​ ​​ស្ថិត​នៅ​ក្នុង​​សហគមន៍​ព្រៃឈើ​ស​ង្ឃរុក្ខ​វ័ន​ ភូមិ​ឈូក​មាស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ​​។

ព្រះ​គ្រូ​ឧត្ត​មណី​ ប៊ុ​ន សា​លួត​ ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន មាន​សង្ឃដីកា​​​ថា នៅ​​ខេត្ត​ឧត្ត​រមាន​ជ័យ​នេះ​ ​​​សហគមន៍​ព្រៃឈើ​មាន​​​ច្រើន​កន្លែង​​ ប៉ុន្តែ​សមាជិក​ការពារ​ព្រៃ​សហគមន៍​​ការ​ពារ​មិន​ឈ្នះ​ ដោយ​សារ​តែ​​មនុស្ស​មាន​អំណាច លុយ​កាក់​មួយ​ចំនួន​​ បាន​ឱ្យ​​ពលរដ្ឋ​ក្រីក្រ​​ចូល​​កាប់​ឈើ​ក្នុង​ដែន​ព្រៃ​សហគមន៍​នៅ​ពេល​យប់​ ​ដើម្បី​យក​មក​លក់​ឲ្យ​ពួក​ខ្លួន​ក្នុង​តម្លៃ​ថោក ម្យ៉ាង​ទៀត​ ​ដោយ​សារ​តែ​ពួក​អ្នក​​​មាន​អំណាច​លុយ​កាត់​​ទាំង​នោះ គិត​​​​ប្រយោជន៍​ផ្ទាល់ខ្លួន​​ធំជាង​ប្រយោជន៍​ជាតិ​ ​។

ព្រះ​គ្រូ​ឧត្ត​មណី​មាន​សង្ឃដីកា​បន្តថា បើ​តាម​ការ​សង្កេត​​នៅ​​តំបន់​ព្រៃ​សហគមន៍​​ មាន​សហគមន៍​ខ្លះ​​​មាន​តែ​ឈ្មោះ​ ចំណែក​ព្រៃឈើ​សហគមន៍​ខ្លះ​​គ្រាន់តែ​នៅ​សល់​​ឈើបន្តិច​បន្តួច រី​ឯ​ព្រៃ​សហគមន៍​មួយ​ចំនួនទៀត​ត្រូវ​បាន​គេ​បំផ្លាញ​​គ្មាន​សល់​ ។​ ​ចំណែក​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នេះ​ ព្រះ​គ្រូ​ឧត្ត​មណី​ ប៊ុ​ន សា​លួត​ ជា​ប្រធាន​ និងមាន​សមា​ជិក​ចូល​រួម​ការពារ​ព្រៃ​​ឈើ ​ដោយ​​ដើ​រល្បាត​​ក្នុង​ព្រៃ​​ទាំង​យប់​​ថ្ងៃ ទើប​ព្រៃ​សហគមន៍​នេះ​​នៅ​​មាន​សល់​ឈើ​បាន​៨០% ​ហើយ​មាន​​សត្វ​គ្រប់​ប្រភេទ​បាន​នាំ​គ្នា​រត់​មក​ជ្រក​កោន​​ជា​ច្រើន​ត្រូវ​បាន​អភិរក្ស​ ។

ព្រះ​គ្រូ​ឧត្ត​រមណី​ មាន​សង្ឃដីកាបញ្ជាក់​ថា ​កាល​ពី​​វេលា​រំលង​អ​ធ្រា​ត្រឈាន​ចូល​ថ្ងៃ​ទី​២៣ កក្កដា ​ក្រុម​ការពារ​ព្រៃឈើ​ និង​​អភិរក្ស​សត្វព្រៃ​បាន​ដើរ​ល្បាត​ព្រៃ​​ក៏​​ជួប​​ក្រុម​ព្រាន​​ព្រៃ​ដើរ​បរបាញ់​សត្វ​​​​ក៏​​​ឃាត់ខ្លួន​បាន​​​​​៣​នាក់​ ​និង​ដក​ហូតវត្ថុ​តាង​ មាន​ ​​កាំភ្លើងកែ​ច្នៃ​​​២​ដើម ​ពូ​ចៅ​១ កាំ​បិទ១​ ​និង​​សត្វ​ឈ្លូស​១​ក្បាល ។

​ជន​សង្ស័យ​ទាំង៣នាក់ រួម​នឹង​វត្ថុតាង ​ត្រូវ​បាន​​កម្លាំងការពារ​ព្រៃឈើ​​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​​សាលា​​ដំបូង​ខេត្ត​ ​ចាត់​ការ​​តាម​ផ្លូវច្បាប់​ ៕​