រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមដោយភាគីម្ខាងមានគ្នា៦នាក់ និងម្ខាងទៀតមានគ្នា៤នាក់ បានវាយតប់គ្នាផ្អើលពេញក្នុងផ្សារទឹកថ្លា ដោយអ្នកចាញ់ម្នាក់ដេកពេទ្យ ចំណែកអ្នកឈ្នះម្នាក់ទៀត ត្រូវប៉ូលិសចាប់វាយខ្នោះយកទៅសាកសួរនៅប៉ុស្តិ៍ ។
ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១០ និង២៥នាទីយប់ថ្ងៃទី២៣ កក្កដា ២០១៥ ស្ថិតនៅផ្សារទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះនៅ បញ្ញា អាយុ២៨ឆ្នាំ ជាជាងកាត់សម្លៀកបំពាក់ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ។
ចំណែកភាគីម្ខាងទៀត ជាជនបង្កត្រូវប៉ូលិសឃាត់ខ្លួនឈ្មោះចាន់ ពៅផានិត ហៅចិន អាយុ៣១ ស្នាក់នៅភូមិ១០០ខ្នង់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមការឱ្យដឹងពីមន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាឱ្យដឹងថា មុនពេលកើតហេតុ មនុស្ស១ក្រុមមានគ្នា៦នាក់ ជាភាគីបង្កហេតុបានអង្គុយផឹកស៊ីជុំគ្នានៅក្នុងតូបកាត់សម្លៀកបំពាក់១កន្លែងក្នុងផ្សារទឹកថ្លា ។ ពេលអង្គុយផឹកស៊ីនោះ ស្រាប់តែមានមនុស្ស៤នាក់ជាភាគីខាងជនរងគ្រោះបានដើរកាត់តូប និងបានមើលមុខក្រុមអ្នកផឹកស៊ីទាំង៦នាក់នោះ ទើបធ្វើឱ្យអ្នកផឹកស៊ីទាំង៦នាក់នោះ ខឹងសម្បារ ក៏បានស្រែកសួរថា ពួកហ្អែងមើលមុខពួកអញចង់យ៉ាងម៉េច0x017d7 ពេលនោះក្រុមជនរងគ្រោះបានស្រែកតបទៅវិញថា ចុះមុខពួកហ្អែងស្រោបមាសមែន បានពួកអញមើលមិនបាន ស្រាប់តែក្រុមជនបង្ក៦នាក់នោះ បានទាញយកកៅអីជ័រទៅវាយក្រុមជនរងគ្រោះទាំង៤នាក់នោះ បណ្តាលឱ្យបុរស៣នាក់ជាមិត្តភក្តិរបស់ជនរងគ្រោះភ័យស្លន់ស្លោរ រត់គេចច្លួនខ្លួនបាត់ នៅសល់តែបុរសម្នាក់ជាជនរងគ្រោះ ត្រូវក្រុមមនុស្សទាំង៦នាក់នោះ ព្រួតគ្នាវាយយ៉ាងចាស់ដៃ បណ្តាលឱ្យបែកក្បាលហូរឈាមដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ