ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះស្ត្រី​ដែល​កាន់​ដែក​កេះ​គំរាម​ដុត​ម៉ូតូ​នៅកណ្តាល​ថ្នល់​បាន​យល់​ព្រម​ទៅ​ដោះ​ស្រាយ​នៅ​ប៉ុស្តិ៍​​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ឥឡូវ​នេះ ស្ត្រី​ដែល​កាន់​ដែក​កេះ​ឈរ​ជាន់​លើ​ម៉ូតូ​ ហើយ​គំរាម​ដុត​នោះ​បាន​សុខ​ចិត្ត​ចុះ​ពី​លើ​ម៉ូតូវិញ​ហើយ​ ដោយ​សារ​អាជ្ញា​ធរ​ខណ្ឌ​ជួយ​ដោះ​ស្រាយ​ឱ្យ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ឥឡូវ​នេះ ស្ត្រី​ដែល​កាន់​ដែក​កេះ​ឈរ​ជាន់​លើ​ម៉ូតូ​ ហើយ​គំរាម​ដុត​នោះ​បាន​សុខ​ចិត្ត​ចុះ​ពី​លើ​ម៉ូតូវិញ​ហើយ​ ដោយ​សារ​អាជ្ញា​ធរ​ខណ្ឌ​ជួយ​ដោះ​ស្រាយ​ឱ្យ​ ​។

ពេល​នេះ​ប៉ូលិស​បាន​អញ្ជើញ​ស្ត្រី​រូប​នោះ​ទៅ​កាន់​ប៉ុស្តិ៍​ទឹក​ថ្លា​ដើម្បីធ្វើ​ការ​​ដោះ​ស្រាយហើយ​។

គួរ​បញ្ជាក់​ថា កាល​ពី​មុន​នេះ​បន្តិច​ស្ត្រី​ម្នាក់​បាន​កាន់​ដែកកេះ​គំរាម​ដុត​ម៉ូតូ​របស់​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ ដោយ​ឡើងឈរ​ជាន់​ពីលើ​ម៉ូតូ​នៅ​កណ្តាលផ្លូវ​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍​នៅ​មុខ​ខារ៉ាអូខេ​ញូ​វ​ស្តា ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

សកម្មភាព​របស់​ស្ត្រី​ខាងលើ​នេះ​បាន​កើតឡើង​ដោយសារ​តែ​មន្ត្រី​សណ្តាប់ធ្នាប់​ខណ្ឌ​សែន​សុខ​ចាប់​យក​រទេះ​លក់​នំគ្រក់​របស់​គាត់​ដែល​លក់​តាម​ចិញ្ចើម​ផ្លូវ ដែល​ពេល​នេះ​ត្រូវ​បាន​សន្តិសុខ​លើកដាក់​រថយន្ត​យក​ទៅ​កាន់​សាលា​ខណ្ឌ​បាត់​ហើយ​។

ពេល​នេះ​ស្ត្រី​ខាងលើ​បាន​ចាប់​ម៉ូតូ​របស់​សន្តិសុខ​រូប​នោះ​ទុក ហើយ​គំរាម​ដុត​ចោល ដោយ​ឱ្យ​សន្តិសុខ​នោះ​យក​រទេះ​របស់​គាត់​មក​ឱ្យ​គាត់​វិញ​ជា​ថ្នូរ​នឹង​ម៉ូតូ​នេះ ទោះបីជា​មាន​សមត្ថកិច្ច​ចុះ​មក​សម្របសម្រួល​ក៏​ដោយ ក៏​គាត់​អត់​ព្រម​ដែរ ទាល់តែ​យក​រទេះ​មក​ឱ្យ​គាត់​វិញ​ទើប​គាត់​ប្រគល់​ម៉ូតូ​ឱ្យ​។ ស្ត្រី​រូប​នោះ​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ឈ្មោះ​ថោ​ង សុធា​រី អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​អូ​ឡាំ​ពិ​ក៕