ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់​ទៅមុជទឹកស្រះ​​លង់​​​ស្លា.ប់

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​ក្មេង​លង់ទឹក​ស្រះ​បណ្តាល​ឱ្យ​ស្លា.ប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នា​វេលា​រសៀល​ថ្ងៃ​ទី​២១ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​អគារ​ស្នាក់​នៅ​ហ្គោ​ល​ឌិន ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រុង​ប៉ោយ​ប៉ែ​ត ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ករណី​ក្មេង​លង់ទឹក​ស្រះ​បណ្តាល​ឱ្យ​ស្លាប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នា​វេលា​រសៀល​ថ្ងៃ​ទី​២១ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​អគារ​ស្នាក់​នៅ​ហ្គោ​ល​ឌិន ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​យ៉េ​ត ឡុ​ង អាយុ​៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ​យ៉េ​ត អាយុ​២៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ​សុខ ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជា​អ្នកលក់​បាយ​ម្ហូប មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា គេ​មិន​បានដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ទៅ​មុជ​តាំងពី​ពេល​ណា និង​មាន​គ្នា​ប៉ុន្មាន​នាក់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ស្រះ​នោះ​មាន​ជម្រៅ​ជ្រៅ ហើយ​គេ​តែងតែ​ឃើញ​មាន​ក្មេង​ៗ​ចូល​ចិត្ត​ទៅ​មុជ​លេង​ជា​ច្រើន​នាក់ ។ លុះ​នៅ​ថ្ងៃនេះ ក៏​មាន​ក្មេង​រង​គ្រោះ​​ខាងលើ​បាន​លង់ទឹក​ស្រះ​នេះ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា ក្រោយ​ប្រទះ​ឃើញ​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ឪពុក​ម្តាយ​មិន​ជឿ​ថា​ស្លាប់​នោះ​ទេ ដោយ​បាន​បញ្ជូន​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក តែ​អ្នក​ជិតខាង​បាន​អះអាង​ថា ក្មេង​នោះ​ស្លាប់​ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព