ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ក្តី សុខ ប៊ុ​ន – សា​សា ដែល​កក្រើក​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ទីបំផុត​តុលាការ​រក​ឃើញ​ស​-​ខ្មៅ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី កាលពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​ឧកញ៉ា សុខ ប៊ុ​ន ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី កាលពី​រសៀល​ថ្ងៃ​ទី​១៨ កក្កដា បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​អតីត​ឧកញ៉ា សុខ ប៊ុ​ន ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​​ ប្រព្រឹត្ត​នៅ​ក្នុង​ក្លិប​កម្សាន្ត​យីហោ ឡា​ហ្គេ​បា ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២ កក្កដា ដែល​បទល្មើស​នេះ​ចោទ​ទៅ​តាម​បញ្ញត្តិ​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ កក្កដា លោក សុខ ប៊ុ​ន បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​សិង្ហ​បុរី​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយ​ខ្លួនឯង ។ នៅ​ពេល​ចុះ​ពីលើ​យន្តហោះ​ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​បាន​ត្រៀម​ទុកជា​ស្រេច​នោះ​ បាន​នាំ​ឡើង​រថយន្ត​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ដែល​បាន​ចេញ​ដោយ​លោក លាង សំណាត់ ចៅក្រមស៊ើបសួរ ។

លោក សុខ ប៊ុ​ន មិន​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ខ្នោះ​ទេ មក​ដល់​សាលាដំបូង​ពេល​ចុះ​ពី​រថយន្ត​ ពាក់មួក​កាតឹប ​ដើរ​ចូល​តាម​ទ្វារ​ក្រោយ ដោយ​មានការ​ការពារ​យ៉ាង​តឹង​រ៉ឹ​ង​ពី​សំណាក់​សមត្ថកិច្ច​ផង​ដែរ ហើយ​បាន​ឡើង​តាម​ជណ្តើរយន្ត​ទៅ​ជាន់​ទី​៤ នៃ​អគារ​សាលាដំបូង ដែល​ជា​បន្ទប់​របស់​លោក​ចៅក្រម លាង សំណាត់ ។

គួរ​បញ្ជាក់​ថា ខណៈ​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​លោក សុខ ប៊ុ​ន ជូន​ដល់​បន្ទប់​លោក​ចៅក្រម​ភ្លាម គេ​បានឃើញ​មេធាវី​ប្រមាណ​ពី​៦​ទៅ​៧​នាក់​ដែល​អះអាង​ថា មក​ការពារ​ក្តី​ឲ្យ​ឧកញ៉ា សុខ ប៊ុ​ន ហើយ​ក៏​បានឃើញ​សាច់ញាតិ និង​ក្រុម​គ្រួសារ ព្រមទាំង​មាន​គ្រូពេទ្យ​ម្នាក់​ផង​តាម​ពិនិត្យ​សុខភាព ។

ការ​សាកសួរ​លោក សុខ ប៊ុ​ន ជា​ជន​ត្រូវ​ចោទ​នៅ​ក្នុង​បន្ទប់​លោក​ចៅក្រម មិន​មាន​អ្នក​ផ្សេង​ក្រៅពី​មេធាវី​ការពារ​ក្តី​នោះ​ទេ ហើយ​ការ​សាកសួរ​នោះ​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាង​៥​ម៉ោង ដោយ​មិន​បាន​ឈប់​សម្រាក ។ រហូត​ដល់​ម៉ោង​ប្រមាណ​១​និង​៣០​នាទី ការ​សាកសួរ​ត្រូវ​បាន​បញ្ចប់ ។ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ហើយ ទើប​លោក​ចៅក្រម​សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក សុខ ប៊ុ​ន ដាក់​ពន្ធនាគារ​ព្រៃ​.ស​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​ការ​ស៊ើបអង្កេត និង​ឈាន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​ទោស រឿង​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដែល​ជន​រង​គ្រោះ​គឺ​កញ្ញាឯក សុជាតា ហៅ​សា​សា ។

ក្រោយ​ពេល​លោក​ចៅក្រម​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុ​ន ត្រូវ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​.ស​ភ្លាម ដោយ​មានការ​រៀបចំ​ជម្លៀស​ជន​ត្រូវ​ចោទ សុខ ប៊ុ​ន ក្នុង​ចេតនា​គេច​ពី​កា​មេ​រ៉ា​របស់​អ្នកកាសែត​ដូច​លេងបិទពួន ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ដែល​ឧកញ៉ា សុខ ប៊ុ​ន ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នៅ​ពេល​លោក​ចៅក្រម​កំពុងធ្វើការ​សាកសួរ អ្នក​សារព័ត៌មាន​ក្នុងស្រុក​មាន​ទូរទស្សន៍ និង​អ្នកកាសែត​ជា​ច្រើន​ស្ថាប័ន​បាន​ទៅ​រង់ចាំ​ស្វាគមន៍​យក​ព័ត៌មាន និង​ថតរូប​ភាព ។

ប៉ុន្តែ​អ្វី​ដែល​ខកចិត្ត​ពី​សំណាក់​ក្រុម​អ្នក​តាម​ប្រមាញ់​ព័ត៌មាន​នោះ គឺ​ក្រុម​គ្រួសារ​បូក​ទាំង​មេធាវី​ការពារ​ក្តី ដោយ​មានការ​ជ្រោមជ្រែង​ពី​នគរបាល​ការពារ​ផង​ដែរ​នោះ ហាក់ដូច​ជួយ​បិទ​បាំង ​មិន​ឲ្យ​អ្នក​សារព័ត៌​មានបាន​សាកសួរ និង​ថត​យក​រូបភាព​នោះ​ទេ ពោល​គឺ​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​យក​រថយន្ត​ដែល​មាន​សា​រ៉ែ​ន​សម្រាប់​ដឹក​ជនសង្ស័យ​ទៅ​បញ្ឈរ និង​បញ្ឆេះ​ចាំ​នៅ​មុខ​ជណ្តើរ​សាលាដំបូង ដែល​ជាទី​កន្លែង​នាំ​ជនសង្ស័យ​ចុះ ប៉ុន្តែ​ដូច​ពួក​គេ​បញ្ឆោត ។ ពេល​នោះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ស្មាន​មិន​ដល់​ថា គេ​បញ្ឆោត​ទេ គឺ​ភ្ជង់​កាណុង​កាមេរ៉ា​រង់ចាំ​ត្រៀបត្រា ។ ផ្ទុយ​ទៅ​វិញ ត្រូវ​បាន​គេ​នាំ​ចេញ​តាម​ទ្វារ​មុខ និង​នាំ​លោក សុខ ប៊ុ​ន ឡើង​ជិះ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័​រ​ស៊េ​រី​ទំនើប​១​គ្រឿង ពណ៌​ស ​ដែល​មាន​ពាក់​ស្លាក​លេខ ន​.​ប បញ្ឆេះ​ចាំ​រួច​ជា​ស្រេច ​ចេញ​ទៅ​បាត់​ក្រោម​តំណក់​ភ្លៀងរលឹម ធ្វើ​ឲ្យ​អ្នកកាសែត​ និង​ទូរទស្សន៍​ខកចិត្ត​ស្តូក​គ្រប់​គ្នា ។

អ្នកខ្លះ​និយាយ​ថា នេះ​បើ​កុំ​តែ​រឿង​ក្តី​ញ័រ​កក្រើក​ធរណី​ទេ កុំ​អី​ប្រហែលជា​កញ្ញា សា​សា ទទួល​បាន​តែ​ការ​ឈឺចាប់​ប៉ុណ្ណោះ ។ ជាក់ស្តែង​ដូច​ករណី​នេះ​ជាដើម សូ​ម្បី​តែ​នគរបាល​ក៏​លេង​១​ក្បាច់​ជួយ​លាក់បាំង ធ្វើ​ឱ្យ​អ្នក​ឆ្លុះ​កង្កែប​ហួសចិត្ត​គ្រប់​គ្នា ។

នៅ​ថ្ងៃ​ទី​១៩ កក្កដា លោក ពុធ ធា​វី មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ស​ប្តា​ហ៍​នេះ ភាគី​ដើមបណ្តឹង​នឹង​ចូលខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ជួប​តំណាង​អយ្យការ ។ ចំពោះ​បណ្តឹង​ទារ​សំណង​កម្រិត​ណា​នោះ លោក ពុធ ធា​វី អះអាង​ថា រង់ចាំ​មើល​ស្ថានភាព​សុខភាព និង​ជំងឺ​កញ្ញា សា​សា ជា​ជន​រង​គ្រោះ​សិន រួម​ទាំង​ថ្លៃ​ព្យាបាល​ផង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា លទ្ធផល​នៃ​ប្រាក់​សំណង​រដ្ឋប្បវេណី នឹង​អាច​ដឹង​ក្នុង​ស​ប្តា​ហ៍​នេះ​ដែរ ។

តាម​គេហទំព័រ​ថ្មី​ៗ​បាន​វាយតម្លៃ​ថា រឿង​រ៉ា​វ សុខ ប៊ុ​ន​-​សា​សា បាន​នាំមុខ​រឿង​រ៉ា​វ​ព្រំដែន និង​រឿង​សេចក្តីព្រាងច្បាប់ NGOs ទៅ​ទៀត ៕