ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី១៨ កក្កដា ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានធ្វើឲ្យរលំដើមឈើមួយចំនួននៅតាមតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរាប្រកាសជូនដំណឹងជាសាធារណៈ។
សេចក្តីប្រកាសរបស់អាជ្ញាធរអប្សរាបញ្ជាក់ថា នៅក្នុងតំបន់អង្គរ ឈើទាលចំនួនបីដើមបានដួលរលំ និងបាក់មែកចំនួន៨ធ្លាក់មកលើកំផែងប្រាសាទ ។
សេចក្តីប្រកាសបញ្ជាក់ទៀតថា ការរលំ និងបាក់មែកឈើទាលទាំងនោះមិនបង្កការខូចខាតដល់ប្រាសាទ ឬរចនាសម្ព័ន្ធណាមួយឡើយ។ ពេលនេះខាងនាយកដ្ឋានគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរា កំពុងសំអាត និងប្រមូលចំពោះដើម និងមែកឈើណាដែលអាចប្រើការបាន គឺយកទៅរក្សាទុកនៅប្រាសាទតានៃ ដើម្បីប្រើប្រាស់ក្នុងអង្គភាពអាជ្ញាធររអប្សរា៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ