ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោះម៉ាយ​២​ឆ្នាំ​ចរិត​អន់​ជាង​សត្វ ចាប់​កូនស្រី​តូច​ៗ២​នាក់​រំលោ.ភ​ដើម្បី​បំពេញ​តណ្ហា

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ពោះម៉ាយ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៥ នេះ ស្ថិត​នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ដូន​ឥន ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បន្ទាប់​ពី​បែកធ្លាយ​រឿង​ចាប់រំលោ.ភ​កូនស្រី​តូច​ៗ​ខ្លួនឯង​ចំនួន​២​នាក់​​ជា​ច្រើន​លើក​រួច​មក ។

ខេត្តបាត់ដំបង ៖ បុរស​ពោះម៉ាយ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០១៥ នេះ ស្ថិត​នៅផ្ទះ​របស់​ខ្លួន​ក្នុងភូមិ​ដូន​ឥន ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បន្ទាប់​ពី​បែកធ្លាយ​រឿង​ចាប់រំលោភ​កូនស្រី​តូច​ៗ​ខ្លួនឯង​ចំនួន​២​នាក់​​ជា​ច្រើន​លើក​រួច​មក ។

ប្រភព​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុក​តិរច្ឆាន​ខាងលើ​ឈ្មោះ​ន​ន់ ផល អាយុ​៤៦​ឆ្នាំ ដោយ​ត្រូវ​ប្រពន្ធ​ស្លាប់​ចោល​កាលពី​២​ឆ្នាំ​មុន បន្សល់​​ទុក​កូនស្រី​ចំនួន​៣​នាក់​ក្នុង​បន្ទុក ដោយ​កូនស្រី​ទី​១​អាយុ​៩​ឆ្នាំ (​បាន​រំលោភ​២​ដង​), កូនស្រី​ទី​២​អាយុ​៧​ឆ្នាំ (​រំលោភ​ជិត​១០​ដង​) នេះ​បើ​តាម​ការ​រៀបរាប់​របស់​កូនស្រី​ទាំង​២​នាក់​ខាងលើ ចំណែកឯ​កូនស្រី​ពៅ​អាយុ​៥​ឆ្នាំ មិន​បាន​ត្រូវ​ឪពុក​ចាប់រំលោភ​នោះ​ទេ។

ប្រភព​បន្ត​ថា មូលហេតុ​ដែល​បែកធ្លាយ​នោះ គឺ​ដោយសារ​នៅ​ថ្ងៃមួយ​កូន​មិន​ព្រមឱ្យ​ឪពុក​រូប​នោះ​រំលោភ ក៏​បាន​វាយ​ធ្វើបាប​នាង​រហូត​ជាំ​ពេញ​ខ្លួន ។ ហើយ​ត្រូវ​នាងអង្គុយ​យំ​យ៉ាង​ខ្លាំង ខណៈនោះ​ក៏​មាន​អ្នក​ជិតខាង​ឃើញ​ក៏​ហៅ​សួរនាំ ទើប​នាង​ប្រាប់​ពី​ដំណើរ​រឿង ហើយ​ក៏​បែកធ្លាយ​រឿង​ចាប់រំលោភ​នេះតែ​ម្តង ។

បន្ទាប់​ពី​អ្នក​ជិតខាង​ដឹង​រឿង​​ហើយ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​បុរស​ជា​ឪពុក​នោះ ហើយ​ត្រូវ​បាន​នាំ​ទៅ​ស្នងការ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៥ នេះ ដោយ​ជន​នោះ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​កូនស្រី​ទាំង​២​នាក់​ពិតប្រាកដ​មែន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព