ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ចុងក្រោយ​ ឧកញ៉ា សុខ ប៊ុន​ លាក់ខ្លួននៅសិង្ហបូរី ​ប៉ូលិសអន្តរជាតិ​កំពុងសហការចាប់ខ្លួន

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រភពពីប៉ូលិសព្រហ្មទណ្ឌ​បានឲ្យដឹងនៅមុននេះបន្តិចថា ​លោកឧកញ៉ា សុខ ប៊ុន ​កំពុងលាក់ខ្លួននៅ​ក្នុងប្រទេសសិង្ហបូរី ​ហើយនៅ​

រាជធានីភ្នំពេញ ៖ ​ប្រភពពីប៉ូលិសព្រហ្មទណ្ឌ​បានឲ្យដឹងនៅមុននេះបន្តិចថា ​លោកឧកញ៉ា សុខ ប៊ុន ​កំពុងលាក់ខ្លួននៅ​ក្នុងប្រទេសសិង្ហបូរី ​ហើយនៅ​ពេលនេះ​ប៉ូលិសអន្តរជាតិ​ (ប៉ូលិសអំាងទ័រប៉ូល) ​កំពុងសហការ​ជាមួយអាជ្ញាធរប្រទេសសិង្ហបូរី ​ដើម្បីនំាខ្លួនឧកញ៉ា​ សុខ ប៊ុន​ មកផ្តន្ទាទោសតាមច្បាប់ ។

ប្រភពបានបន្តថា ​លោក សុខ ប៊ុន​ បានចាកចេញពី​ប្រទេសកម្ពុជាតាមព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញនៅម៉ោង១១​ ថ្ងៃទី០៧​ កក្កដា ​២០១៥ បន្ទាប់ពី​ប្រើអំពើហិង្សា​ទៅលើ​អតីតពិធីការិនីទូរទស្សន៍ ​CTN ​សាសា​​នៅយប់ថ្ងៃទី០២ កក្កដា ។

សេចក្តីរាយការណ៍​បានបន្តថា ​ការចាកចេញទៅ​សិង្ហបូរីនាថ្ងៃទី០៧​ កក្កដានោះ​ លោក សុខ ប៊ុន ​មិនបានដឹងថា ​ជនរងគ្រោះបានដាក់ពាក្យបណ្តឹង​នៅថ្ងៃទី០៨ ​កក្កដា​នោះទេ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕