ខេត្តកោះកុង ៖ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៣-១៤ កក្តដា ២០១៥ កម្លាំងប៉ូលិសអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយលោកវរសេនីយ៍ឯក កៅ រតនា ប្រធានក្រុមការងារនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកប្រតិបត្តិការចុះឆែកឆេររកជនអន្តោប្រវេសន៍វៀតណាម ដែលលួចចូលមកដោយពុំមានឯកសារឆ្លងដែន និងលួចធ្វើនេសាទក្នុងដែនសមុទ្រខ្មែរខុសច្បាប់។
ប្រតិបត្តិការនេះបានធ្វើលើគោលដៅចំនួន២ ចំណុចភូមិប៉ាក្លង ស្រុកមណ្ឌលសីមា ឃាត់បានវៀតណាមចូលខុសច្បាប់ ១៣នាក់ និងចំណុចឃុំកោះស្តេច ស្រុកគិរីសាគរ ឃាត់ខ្លួនបាន ២៦នាក់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ