រាជធានីភ្នំពេញ ៖ សមត្តកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ និង២៥នាទីរសៀល ថ្ងៃទី១៣ កក្កដា បានឃាត់ខ្លួនស្ត្រីម្នាក់ជាម៉ែយ៉ែមនៅមុខសណ្ឋាគារឡាក់គឺស្តារ ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ខណៈពេលស្ត្រីរូបនោះកំពុងរង់ចាំម៉ូយដើម្បីប្រគល់កូនខ្លួនឯងបង្កើត និងនារីវ័យក្មេងម្នាក់ឲ្យទៅបម្រើផ្លូវភេទជាមួយតាតា និងអ្នកមានប្រាក់ ។
ស្ត្រីជាម៉ែយ៉ែមរូបនោះឈ្មោះពេជ្រ ស្រីតី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្លឹបដាលីន ។
ទាក់ទិននឹងការឃាត់ខ្លួនស្ត្រីជាជនសង្ស័យខាងលើនេះ លោកវរសេនីយ៍ទោកែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញបានឲ្យដឹងថា នេះជាករណីបង្ក្រាបបទល្មើសជាកស្តែង តែក៏មានការសម្របសម្រួលពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងដែរ ។
លោកកែវ ធា បន្តថា បានជាឈានទៅដល់ការឃាត់ខ្លួនម៉ែយ៉ែមម្នាក់នេះ សមត្តកិច្ចជំនាញរបស់លោកបានដាក់កំលាំងធ្វើការស្រាវជ្រាវអស់រយៈពេលច្រើនខែហើយទើបចាប់ខ្លួនបាន៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ