កញ្ញាសាសា នឹងវិលមកកម្ពុជាវិញនៅថ្ងៃនេះ ដើម្បីជួបមេធាវី
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កញ្ញាសាសា ដែលបានទៅប្រទេសថៃដើម្បីព្យាបាលរបួសនោះ នឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១១ កក្កដា ២០១៥ នេះ ។

ប្រភពបានឱ្យដឹងថា ការវិលត្រឡប់របស់កញ្ញាសាសានៅថ្ងៃនេះ គឺនឹងមកជួបជាមួយមេធាវីលោកពុធ ធាវី ដើម្បីពឹងពាក់ឱ្យលោកជួយដោះស្រាយលើសំណុំរឿងរបស់នាង ។
គួរកត់សម្គាល់ថា លោកមេធាវី ពុធ ធាវី គឺជាមិត្តភក្តិរបស់លោកឧកញ៉ាអ៊ុត ធី ដែលជាឪពុកបង្កើតរបស់កញ្ញាសាសា ។
គួររំលឹកថា កាលពីវេលាម៉ោង១២ ទៅម៉ោង០១រំលងអធ្រាត្រឈានចូលនៅថ្ងៃទី០៣ កក្កដា នោះ គឺជាថ្ងៃកើតហេតុ បន្ទាប់ពីលោកឧកញ៉ា សុខ ប៊ុន បានប្រើអំពើហិង្សាលើរូបនាងរួច លុះនៅព្រឹកថ្ងៃដដែលនាងបានទៅពាក្យបណ្តឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តែគ្មានចំណាត់ការនោះឡើយ ។
ចែករំលែកព័តមាននេះ