រាជធានីភ្នំពេញ ៖ នារីសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះចាប់ប្រគល់ឱ្យសមត្ថកិច្ចទួលស្វាយព្រៃ១ បន្ទាប់ពីធ្វើសកម្មភាពចូលក្នុងផ្ទះលួចយកទូរស័ព្ទដៃស៊េរីទំនើប២គ្រឿង ហើយត្រូវម្ចាស់ផ្ទះមកទាន់ចាប់បញ្ជូនទៅឱ្យសមត្ថកិច្ចភ្លាមៗ កាលពីវេលាម៉ោង០៣ និង១០នាទីរសៀល ថ្ងៃទី០៩ កក្កដា ២០១៥ស្ថិតនៅចំណុចផ្ទះលេខ១២៦DEo, ផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា នារីសង្ស័យឈ្មោះកែវ សុខនីត អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ បច្ចុប្បន្ន ត្រូវសមត្ថកិច្ចទួលស្វាយព្រៃ១ កំពុងសួរនាំនៅប៉ុស្តិ៍ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ