ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ​សុខ ប៊ុន​ ដែលប្រើហិង្សា​វ៉ៃអតីតពិធីការិនី​ សាសា​ ចេញទៅ​សិង្ហបូរីបាត់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រភពគួរឲ្យទុកចិត្ត​បានបង្ហើបបា្រប់​កោះសន្តិភាពនៅ​ប៉ុន្មាននាទីមុននេះថា​ លោកឧកញ៉ា សុខ ប៊ុន ​ដែលប្រើហិង្សា​វ៉ៃទៅលើរាងកាយ​អតីតពិធីការិនីទូរទស្សន៍​ CTN សាសា ​ហើយត្រូវបានគេបង្ហោះ​វីដេអូឃ្លីប​ស្តីពីសកម្មភាពហិង្សា​​តាមបណ្តាញទំនាក់ទំនងសង្គម​ (FacebooK) នោះ បានចេញ​ទៅ​ប្រទេសសិង្ហបូរី​កាលពីព្រឹកថ្ងៃទី០៨​ កក្កដាម្សិលមិញ​ បន្ទាប់ពីជនរងគ្រោះ​បានដាក់ពាក្យបណ្តឹងនោះរួចមក ។

យ៉ាងណាក៍ដោយ ​​ប្រភពមិនបានបញ្ជាក់ថា ​តើការចេញទៅសិង្ហបូរីមុន​ពេលតំណាងអយ្យការ​ចេញដីកាឲ្យចូលខ្លួន​កាលពីរសៀលថ្ងៃទី០៨​កក្កដា​ដដែល​នោះ ​ជាការរត់គេចពីផ្លូវច្បាប់​ ឬ ​យ៉ាងណានោះដែរ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយ​ជូននៅលើសារព័ត៌មាន​កោះសន្តិភាព