ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​ជិះ​ទៅ​ផ្សារ មិន​ជិះ​ទៅ​ផ្សារ បែរជា​ជិះ​ទៅ​លក់ ត្រូវ​នគរបាល​ចាប់ខ្លួន

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោ.ភ​លើ​សេចក្តី​ទុកចិត្ត​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី​ម៉ុ​ល សុ​ភេទ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្តីទី​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​ដ​ន មុំ អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត ដោយ​ធ្វើ​សកម្មភាព​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ប.មានជ័យ 1L-5340 របស់​ឈ្មោះ​លុយ ជូត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ស្រែ​ល្អ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជិះ​មក​ផ្សារ​ថ្មពួក​មួយ​ភ្លែត តែ​បែរជា​ជិះ​យក​មក​លក់​នៅ​ទី​រួម​ខេត្ត​បន្ទាយ​មាន​ជ័យ​ទៅ​វិញ ។

ស្ត្រី​សង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ ចំណែក​ម៉ូតូ​បាន​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥​នេះ​ផង​ដែរ ៕