ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតាមពាក្យបណ្ដឹងឪពុកម្ដាយក្មេងស្រីរងគ្រោះដែលបានចោទប្រកាន់ថា បុរសកំហូចរូបនោះបានចាប់រំលោភកូនស្រីរបស់គាត់អាយុ១២ឆ្នាំរហូតបានសម្រេច ខណៈពេលដែលពួកគាត់មិននៅផ្ទះ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ កក្កដា ២០១៥ នៅក្នុងផ្ទះក្មេងស្រីរងគ្រោះដែលស្ថិតក្នុងភូមិសាស្ត្រឃុំស្នារអន្សារ ស្រុកក្រគរ ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៧កក្កដា បន្ទាប់ពីធ្លាយរឿងក្មេងស្រីរងគ្រោះនិយាយប្រាប់ឪពុកម្ដាយ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះចាន់ សាវិន ភេទប្រុស អាយុ៦១ឆ្នាំ រីឯក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់លោកកែប ខន អាយុ៣៦ឆ្នាំ និងអ្នកស្រីសុខ លាប អាយុ៣០ឆ្នាំ ជាឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះដែលបានចោទប្រកាន់ថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៣ កក្កដា ២០១៥ ខណៈពេលដែលពួកគាត់មិននៅផ្ទះ តាចាស់ឈ្មោះចាន់ សាវិន នោះបានលបឡើងមកលើផ្ទះចាប់កូនស្រីរបស់គាត់រំលោភរហូតបានសម្រេច។
ដំបូងពួកគាត់មិនបានដឹងទេ ប៉ុន្តែពេលឃើញទឹកមុខកូនស្រងូតស្រងាត់ខុសប្លែកពីធម្មតាមានការសង្ស័យក៍ហៅសួរនាំ។ ពេលនោះកូនស្រីរបស់គាត់បានប្រាប់រឿងពិតទើបពួកគាត់មកប្ដឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានបើកការស៊ើបអង្គេតទើបឈានទៅឃាត់ខ្លួនតាចាស់ល្មោភកាមនោះនៅថ្ងៃទី០៧ កក្កដា បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ