ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ស្រេកឃ្លានតណ្ហាម្នាក់​​ ​​ចាប់រំលោ.ភ​​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ ​​​​ត្រូវ​ប៉ូលិស​ខណ្ឌ​ដង្កោ​​​ចាប់​​វាយ​​​ខ្នោះ​

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ​ ៖​ យុវជន​ស្ទាវ​ឡើងក​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោ.ភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ​ចំនួន​​២​លើក​ ​។ ​លើក​ទី​១ ​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយឱ្យ​​ដឹង​ទេ​ លុះ​លើក​ទី​២

​រាជ​ធានីភ្នំពេញ​ ៖​ យុវជន​ស្ទាវ​ឡើងក​ម្នាក់​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ​ចំនួន​​២​លើក​ ​។ ​លើក​ទី​១ ​ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ប្រាប់​ឪពុក​ម្ដាយឱ្យ​​ដឹង​ទេ​ លុះ​លើក​ទី​២ ​ដោយ​ឈឺ​ប្រដាប់​ភេទ​ខ្លាំង​ពេក​ក៏​​បាន​ប្រាប់​ឪពុក​ម្ដាយ​ប្ដឹង​ប៉ូលិស​ខណ្ឌដង្កោ​ ឲ្យ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៤​​រសៀល​​ថ្ងៃ​ទី​៤ ​កក្កដា ​២០១៥  នៅ​តាម​ផ្លូវ​បេតុងក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ ​​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ​ ឈ្មោះ វ៉េ​ត ស៊ា​ង​ហាក់  អាយុ​១៨​ឆ្នាំ ​ជា​​​អ្នក​​លក់​ចានឆ្នាំង ស្នាក់​នៅផ្ទះ​ជួល ក្នុងសង្កាត់​ដង្កោ ខណ្ឌដង្កោ ​។ ​ចំណែក​​ក្មេង​ស្រី​​រង​គ្រោះ​​ អាយុ​៩​ឆ្នាំ ជា​យុវ​សិស្ស ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​រំលោភ​សន្ថវៈ​ក្មេង​ស្រី​រង​គ្រោះ​​ចំនួន​​២​​លើ ​មក​ហើយ ​លើក​ទី​១ ​​នៅខែមិថុនា ​២០១៥ ​ខណៈ​​​ក្មេង​​ស្រី​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ ​​​ពេល​​ឪពុក​ម្តាយ​​​ចុះ​ទៅ​រៀប​ចំ​អី​វ៉ាន់​លក់​ដូរ​នៅ​មុខ​ផ្ទះ នៅ​វេលា​ម៉ោង​​៤​និង​៣០​នាទីទៀប​ភ្លឺ ​​​​និង​លើ​កទី​២ នៅ​​ថ្ងៃ​ទី​៣ ​កក្កដា ​​២០១៥ វេលា​ម៉ោង​​៤និង​៣០​នាទីទៀប​ភ្លឺ​ដដែល​ ​។

លុះដល់​ថ្ងៃ​ទី​​៤ ​កក្កដា ​​២០១៥ វេលា​ម៉ោង​៨​ព្រឹក ដោយ​ក្មេង​ស្រី​រង​គ្រោះឈឺ​ប្រដាប់​ភេទ​​ខ្លាំង​ពេក ក៏​បាន​ប្រាប់​ឪពុក​ម្តាយ​ពី​រឿងហេតុ​ ម្តាយ​ក្មេង​​ស្រី​រង​គ្រោះ ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ​ ។

​​លោក​វរសេនីយ៍ទោ ​ជឹ​ម ស៊ី​ថា អធិការ​​នគរ​បាល​ខណ្ឌ​​ដង្កោ ​បាន​ឱ្យ​ដឹង​ថា ដោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​​គ្រោះ​​ លោក​បាន​ដឹកនាំកម្លាំង​ចុះ​ទៅ​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ ​និង​កសាង​សំណុំរឿង​ដើម្បី​​បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​ចាត់​ការ​តាម​នីតិវិធី ៕

​ព័ត៌មាន​​​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិ​ភាព​