ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The World This Week

8 ឆ្នាំ មុន

សេដ្ឋកិច្ច​តំបន់​អាស៊ី
បាងកក ៖ ក្រសួងកសិកម្ម​ថៃ​បាន​អនុម័ត​នូវ​កញ្ចប់​ថវិកា​បន្ថែមចំនួន​១៦០​លាន​បាត​(៤,៧៣​លាន​ដុល្លារ​) សម្រាប់​ទិស​ដៅ​ក្នុង​កម្មវិធី​ប្រើប្រាស់​របស់​ខ្លួន​នៅ​ក្នុង​ការ​ជួយ​

សេដ្ឋកិច្ច​តំបន់​អាស៊ី
បាងកក ៖ ក្រសួងកសិកម្ម​ថៃ​បាន​អនុម័ត​នូវ​កញ្ចប់​ថវិកា​បន្ថែមចំនួន​១៦០​លាន​បាត​(៤,៧៣​លាន​ដុល្លារ​) សម្រាប់​ទិស​ដៅ​ក្នុង​កម្មវិធី​ប្រើប្រាស់​របស់​ខ្លួន​នៅ​ក្នុង​ការ​ជួយ​ដល់​កសិករ​ដែល​រង​គ្រោះ​ពី​ភាពរាំងស្ងួត ។

ហាណូយ ៖ គណៈកម្មការ​សន្តិសុខ​រដ្ឋ​របស់​វៀតណាម​នឹង​ប្រារព្ធ​សន្និសីទ​មួយ​ផ្សព្វផ្សាយ​ការ​វិនិយោគ (My Vietnam ទិស​ដៅ​បណ្តាក់ទុន​ជំនួញ​របស់​អ្នក​) នៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​១ កក្កដា តទៅ ។

ទីក្រុង​ម៉​ង់​ដា​ឡៃ ៖ យោង​តាម​ប្រភព​ផ្លូវការ​មួយ​ពី​រដ្ឋបាល​ក្រុង​សាមី​ឲ្យ​ដឹង​ថា ទីផ្សារ​សំខាន់​ក្នុង​ក្រុង​នេះ​សម្រាប់​ការ​លក់​គ្រឿងអលង្ការ​និង​ត្បូង​កែ​ច្នៃ​នឹង​ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ខែតុលា​ខាង​មុខ ។

ម៉ានីល ៖ ឯកអគ្គរដ្ឋទូត​អេ​ស្ប៉ា​ញ​ប្រចាំ​ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គា​រថា សហគមន៍​អឺរ៉ុប​និង​ប្រទេស​សាមី (​ហ្វី​លី​ពី​ន​)​កំពុង​ពិនិត្យ​រក​មើល​លទ្ធភាព​នៅ​ក្នុង​ពង្រីក​ផលប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​អេ​ស្ប៉ា​ញ​និង​រដ្ឋ​អតីត​អាណានិគម​របស់​ខ្លួន​មួយ​នេះ ។

សេ​អ៊ូ​ល ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី ប៉ាក យ៉ុ​ន​ហេ បាន​សន្យា​កាលពី​ថ្ងៃ​ពុធ ទី​១ កក្កដា ថា នឹង​ពង្រឹង​កម្មវិធី​ធានា​រ៉ាប់រង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​សម្រាប់​បណ្តា​កម្មករ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រក្សា​ស្ថិរភាព​ទីផ្សារ​ការងារ ។

ប៉េ​កាំ​ង ៖ យោង​តាម​អ្នកវិភាគ​ទិន្នន័យ​របស់​រដ្ឋាភិបាល តម្រូវការ​ប្រេង​ជាក់ស្តែង​របស់​ប្រទេស​ចិន​ក្នុង​ខែឧសភា​បាន​កើនឡើង​៨,២%​ធៀប​នឹង​ឆ្នាំ​មុន​ឬ​ស្មើនឹង​បរិមាណ​៤៣,៨​លាន​តោន នោះ​ក៏​ដោយសារ​តែ​មានការ​កើនឡើង​នៃ​ទីផ្សារ​នៅ​គ្រប់​ផលិតផល​ប្រេង​ទាំងអស់ ។

សេដ្ឋកិច្ច​តំបន់​អឺរ៉ុប
ទីក្រុង​ឡុ​ង ៖ ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​ដោយ​ដាក់​របស់​បញ្ចាំ Nationwide បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា តម្លៃ​ផ្ទះ​នៅ​អង់គ្លេស​ធ្លាក់​ថ្លៃ​ដោយ​ពុំ​បាន​រំពឹង​ទុក​កាលពី​ខែ​មុន បើ​និយាយ​ពី​អត្រា​ប្រចាំឆ្នាំ​ហាងឆេង​គឺ​បាន​ឡើងថ្លៃ​ទៅ​ក្នុង​កម្រិត​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​២​ឆ្នាំ​នេះ ។

មូ​ស្គូ ៖ តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Interfax តម្លៃ​ប្រេង​រុ​ស្ស៊ី​ជា​មធ្យម​ធ្លាក់​ចុះ​ជិត​៥០%​ក្នុង​រយៈពេល​កន្លះ​ឆ្នាំ​ដំបូង​នេះ ដែល​វា​ជា​ភាព​ក្លៀវក្លា​នៃ​ប្រភព​គន្លឹះ​ក្នុង​ចំណូល​ពន្ធ​នៅ​ពេល​នោះ​នៅ​ពេល​ដែល​រុ​ស្ស៊ី​ខ្លួនឯង​មិន​អាច​ធ្វើ​ទៅ​កើត ។

ប៊ែ​ន ៖ ទីផ្សារ​ហ៊ុន​របស់​ស្វ៊ី​ស​ធ្លាក់​ចុះ ខណៈ​ពេល​ជួញដូរ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ដែល​វា​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ប្រតិកម្ម​នៃ​ផ្សារតម្លៃ​ហ៊ុន​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​ទៅ​នឹង​ការ​សម្រេចចិត្ត​ប្រកាស​មុន​នេះ​មួយ​ថ្ងៃ​ពី​ការ​បិទ​ធនាគារ​និង​ការ​បញ្ចូល​ការ​គ្រប់គ្រង​ទុន​របស់​ក្រិ​ក ។

គៀវ ៖ រដ្ឋាភិបាលរ​ស្ស៊ី​បាន​បង្ហើប​នូវ​ការ​សម្រេចចិត្ត​មួយ​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ថា​នឹង​កាត់​បន្ថយ​កាតព្វកិច្ច​ពន្ធ​នាំ​ចេញ​សម្រាប់​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ដល់​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​២០១៥​នេះ ។

    ​សេដ្ឋកិច្ច​តំបន់​មជ្ឈិម​បូព៌ា
តេ​ហេ​រ៉​ង់ ៖ អ្នកវិភាគ​របស់​សារព័ត៌មាន Reuters បាន​លើក​ឡើង​កាលពី​ថ្ងៃ​ពុធ​នេះ​ថា​ប្រទេស​អី​ុ​រ៉​ង់​នឹង​បង្កើន​ការ​នាំ​ចេញ​ប្រេង​របស់​ខ្លួន​៦០%​ឆ្នាំ​នេះ ប្រសិនជា​ខ្លួន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​ផលិត​ថាមពល​លើ​ពិភពលោក​ដែល​នាំ​មក​នូវ​ការ​បញ្ចប់​ទណ្ឌកម្មសេដ្ឋកិច្ច ។

ហ្ស៊េ​រុយ​សា​ឡិ​ម ៖ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហានិភ័យ​ពាណិជ្ជកម្ម​របស់​អី​ុ​ស្រា​អែ​ល​ថ្លែង​ថា រដ្ឋាភិបាល​អីុស្រា​អែ​ល​ពុំ​មាន​ឥណទាន​បញ្ចេញ​ឲ្យ​ក្រិ​ក​ឡើយ ហើយ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដោយ​ប្រយោល​ពាក់កណ្តាល​ក្នុង​ធនាគារ​ក​ណា្ត​ល​អឺរ៉ុប​និង​ធនាគារ​ក្រិ​ក ។

បេ​រ៉ូ​ត ៖ ប្រភព​ផ្សេង​ៗ​និង​អ្នកជំនាញ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា លី​បង់​បាន​ប្រាប់​ទៅ​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​ថា​វា​មិន​អាច​នឹង​ធ្វើការ​សម្បទាន​លើ​តំបន់​ជម្លោះ​នៃ​ព្រំ​ដែនទឹក​ជាមួយ​អី​ុ​ស្រា​អែ​ល​ដែល​បាន​ផ្តល់​ទំនុកចិត្ត​ទៅ​លើ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ឡើយ ។ ប៉ុន្តែ​វា​ជា​ការ​សម្ដែង​នៅ​ភាព​ស្ម័គ្រចិត្ត​ទៅ​លើ​ការ​ដាក់​កម្រិត​តំបន់​ទាំងនោះ​ជាមួយនឹង​ការ​ជួយ​គាំទ្រ​របស់​អង្គការសហប្រជាជាតិ ក៏​ដូច​ជា​ក្តី​បារម្ភ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ​។

គែរ ៖ យោង​តាម​សេចក្តីថ្លែងការណ៍​ក្រសួង​ហិរញ្ញវត្ថុ​បាន​វាយតម្លៃ​នូវ​ទិស​ដៅ​ឱនភាព​សរុប​នៅ​ក្នុង​កញ្ចប់​ថវិកា​ថ្មី​របស់​រដ្ឋ​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៥-២០១៦​ប្រមាណ​ជា​២៥១​ពាន់​លាន​ដុល្លារ​អេ​ហ្ស៊ី​ប (៣២,៨៧​ពាន់​លាន​ដុល្លារ​)​ឬ​ស្មើនឹង​៨,៩%​នៃ GDP របស់​របស់​អេ​ហ្ស៊ី​ប ។

កា​តា ៖ សមាគម​ដឹក​ជញ្ជូន​តាម​ដែនអាកាស​អន្តរជាតិ (IATA) បាន​បង្ហើប​ឲ្យ​ដឹង​ថា បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​មជ្ឈិមបូព៌ា​ត្រូវ​បាន​គេ​សម្លឹង​ឃើញ​ពី​ការ​កើនឡើង​នៅ​ក្នុង​មុខ​ជំនួញ​របស់​ពួក​គេ​១៨,១%​ក្នុង​អំឡុង​ខែឧសភា ដោយសារ​តែ​ការ​កើនឡើង​នៃ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​តែ​ម្តង ។

    ​សេដ្ឋកិច្ច​បច្ចេកវិទ្យា
Alibaba ៖ ប្រភព​ពី​ក្រុមហ៊ុន​សាមី​ឲ្យ​ដឹង​ថា Alibaba Group កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ដើរទៅ​មុខ​ក្នុង​ការ​វិនិយោគ​នៅ​លើ​ប្រតិបត្តិការ​ទូទាត់​ប្រាក់​តាម​បណ្តាញ​អី​ុ​ន​ធើ​រ​ណេ​ត​និង​ក្រុមហ៊ុន​ប្រកប​ជំនាញ​តាម Online Paytm របស់​ឥណ្ឌា ។

Sony ៖ ប្រភព​ពី AFP ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន Sony បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៨,២៥%​កាលពី​ថៃ្ង​អង្គារ​បន្ទាប់​ពី​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​របស់​ជប៉ុន​មួយ​នេះ​គ្រោង​នឹង​បង្កើន​ទឹកប្រាក់​៣,៦​ពាន់​លាន​ដុល្លារ​តាម​រយៈ​ភាគហ៊ុន​និង​ការ​លក់​ប័ណ្ណបំណុល ។ វា​គឺជា​ការ​បញ្ចេញ​ហ៊ុន​ថ្មី​របស់​ខ្លួន​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុងអំឡុងពេល​២៦​ឆ្នាំ​នេះ ។

Huawei ៖ ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei Technologies កំពុង​ពឹងផ្អែក​លើ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន Honor របស់​ខ្លួន​ដែល​ជា​ទិស​ដៅ​ទាក់ចិត្ត​អតិថិជន​ក្នុង​ស្រទាប់​យុវជន​ដើម្បី​ជួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ការ​លក់​នៅ​ក្រៅប្រទេស​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​ការ​ពង្រីក​ទីផ្សារ​លើ​ពិភពលោក ។

Baidu ៖ ក្រុមហ៊ុន​ម៉ាស៊ីន​ស្រាវជ្រាវ​អី​ុ​ន​ធើ​រ​ណេ​ត​ដ៏​មាន​សក្តានុពល​របស់​ចិន​Baidu Inc និយាយ​ថា​ខ្លួន​នឹង​វិនិយោគ​២០​ពាន់​លាន​យន់ (៣,២​ពាន់​លាន​ដុល្លារ​) ក្នុង​រយៈពេល​៣​ឆ្នាំ​ក្រោយ​លើ​សេវាកម្ម Online-to-Offline ដែល​រាប់​បញ្ចូល​ការ​ទិញ​ក្រុមហ៊ុន​សេវាកម្ម Nuomi ជាដើម ។

BMW ៖ ប្រធាន​ផ្នែក​ផលិតកម្ម​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ BMW បាន​លើក​ឡើង​ថា BMW នឹង​បើក​ឲ្យ​មានការ​ផលិត​រថយន្ត​ដោយ​ចាប់​ដៃគូ​ជាមួយនឹង​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ដូច​ជា​៖ Google ឬ​ក៏ Apple ជាដើម ៕