ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ម៉ូតូ​ធំ​ជាង​១​ខែ ប្រទះ​ឃើញ​ដោយ​ចៃដន្យ ធ្វើការ​ឃាត់ខ្លួន​បុរស​២​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធំ​១គ្រឿង​ដែល​បាន​បាត់​ជាង​១​ខែ​មក​ហើយ​ ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញដោយ​ចៃដន្យ និង​ស្គាល់​ភិនភាគ​​​នៅ​ពេល​ដែល​បុរស​២​នាក់​បាន​​ជិះ​មក​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង​មួយ​កន្លែង​ដោយ​ប្តូរ​ស្លាក​លេខ​នោះ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធំ​១គ្រឿង​ដែល​បាន​បាត់​ជាង​១​ខែ​មក​ហើយ​ ត្រូវ​បាន​ម្ចាស់​ប្រទះ​ឃើញដោយ​ចៃដន្យ និង​ស្គាល់​ភិនភាគ​​​នៅ​ពេល​ដែល​បុរស​២​នាក់​បាន​​ជិះ​មក​អង្គុយ​ផឹក​កាហ្វេ​ក្នុង​ហាង​មួយ​កន្លែង​ដោយ​ប្តូរ​ស្លាក​លេខ​នោះ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ទាំង​ម៉ូតូ និង​មនុស្ស​យក​ទៅ​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១​ផង​ដែរ ។

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២ កក្កដា ២០១៥ នៅ​ចំណុច​ខាង​មុខ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ស្ថិត​នៅផ្ទះ​លេខ​៣៣CEo ផ្លូវ​លេខ​១៩៣ កែង​ផ្លូវ​លេខ​៣៤៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល​នេះ​បុរស​ម្នាក់​ដែល​មានឈ្មោះ​រុន ភារៈ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦១ ផ្លូវជាតិ​លេខ​១ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ដែល​ជា​ម្ចាស់​ម៉ូតូ​ធំ​១គ្រឿង​ម៉ាក​R15 ពណ៌​ខ្មៅ មាន​ស្លាក​លេខ ភ្នំពេញ ១DD-១៥១៥ ត្រូវ​បាន​ចោរលួច​បាត់​ជាង​មួយ​ខែ​មក​ហើយ​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ទើបតែ​បាន​ប្រទះ​ឃើញ​ម៉ូតូ​របស់​ខ្លួន​ដោយ​ចៃដន្យ​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ដែល​ត្រូវ​បាន​ប្តូរ​ស្លាក​លេខ​ទៅ​ជា ភ្នំពេញ ១CN-៨៤០១ ​វិញ​នោះ តែ​ដោយសារ​ការ​ចំណាំ​ភិនភាគ​នោះ ក៏​បាន​នាំ​គ្នា​ធ្វើការ​ឃាត់​ទាំង​ម៉ូតូ និង​បុរស​២​នាក់​យក​ទៅ​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផង​ដែរ ។

បុរស​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មាន ទី​១-​ឈ្មោះ​ធឿ​ន ហ៊ុយ អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ (​ដែល​បាន​អះអាង​ថា​ជា​ម្ចាស់​ម៉ូតូ​ដែល​ទើបតែនឹង​ទិញ​) និង​ទី​២-​ឈ្មោះ​សុគន្ធ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ ជា​អ្នក​រួម​ដំណើរ ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​មក​ធ្វើ​កំណត់ហេតុ​ផង​ដែរ​ ។

ក្រោយ​ពី​ធ្វើ​កំណត់ហេតុ​រួច​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ក៏​បាន​ធ្វើការ​បញ្ជូន​បុរស​ទាំង​២​នាក់ រួម​ជាមួយនឹង​ម៉ូតូ​ធំ​១គ្រឿង​នោះ​ទៅ​កាន់​ប៉ុស្តិ៍​បឹង​ទំពុន ដែល​ជា​កន្លែង​ដែល​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​ជា​បន្ត​ទៅ​ទៀត ៕