ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បង្ហាញមុខ​ជនសង្ស័យ​សម្លា.ប់​ស្ត្រី​នៅ​ស្ទឹង​មាន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្មំ​ពេញ នៅ​រសៀល​ថ្ងៃ​ទី​២ កក្កដា ២០១៥ បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​សម្លា.ប់​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ដោយ​ប្រើ​ដុំ​ថ្ម និង​ដំបង ។

រាជធានី​ភ្នំពេញ ៖ សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្មំ​ពេញ នៅ​រសៀល​ថ្ងៃ​ទី​២ កក្កដា ២០១៥ បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ដោយ​ប្រើ​ដុំ​ថ្ម និង​ដំបង ។

ទាក់ទិន​នឹង​ការ​បង្ហាញមុខ​ជនសង្ស័យ​សម្លាប់​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូ​នោះ ត្រូវ​បាន​លោក​វរសេនីយ៍ទោ​ប៊ុ​ន សត្យា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ​ហ៊ា​ង ផា​ន់​នី ហៅ​ខ្លុយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៧០​បេ ផ្លូវលំ ភូមិ​ព្រែក​តាឡុ​ង​១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​អាយុ​ជិ​វិត​ឈ្មោះ​ហ៊​ន ស្រី​អូន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ អាសយដ្ឋាន​នៅ​ភូមិ​ជាមួយ​ជនសង្ស័យ ។

លោក​ប៊ុ​ន សត្យា បន្ត​ថា ដើមចម​បណ្តាល​ឲ្យ​ជនសង្ស័យ​គប់ និង​វាយ​ដោយ​ដំបង​ទៅ​លើ​ជន​រង​គ្រោះ​នោះ​គឺ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣ មិថុនា ២០១៥ ជនសង្ស័យ​មាន​បងប្អូន​បង្កើត​៤​នាក់ ហើយ​ក៏​មាន​ទំនាស់​គ្នា រឿង​ស្បែកជើង ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ធ្វើ​ឲ្យ​បាត់បង់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព