ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ផ្ទះ​ម៉ាស្សា​កោស​ជប់​បង្កប់​ជួញដូរ​ផ្លូវភេទនៅ​តាម​ផ្លូវ​២៧១ ឃាត់ខ្លួន​មនុស្ស​១០នាក់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល​ពី​លោក គង់ សំ​ណា​រេ​ត ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជ​ធានីភ្នំពេញ ៖ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ ដោយ​មានការ​សម្របសម្រួល​ពី​លោក គង់ សំ​ណា​រេ​ត ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​បង្ក្រាប​ផ្ទះ​ម៉ាស្សា​កោស​ជប់​ដែល​មាន​បង្កប់​ជួញដូរ​ផ្លូវភេទ​​មួយ​កន្លែង​យី​ហោ​៨៨៨ ​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ទួល​ទំពូង២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រលប់​ថ្ងៃ​ទី​២៩ ​មិថុនា ឃាត់ខ្លួន​ថៅ​កែ​ផ្ទះ​ម៉ាស្សា​២នាក់​ប្តី​ប្រពន្ធ និង​ឃាត់ស្ត្រីរង​គ្រោះ​ចំនួន​៨​នាក់​យក​ទៅ​សាក​សួរ​។

ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​ថៅកែ​ផ្ទះ​ម៉ាស្សា​កោស​ជប់​ជួញដូរ​ផ្លូវភេទ​មានឈ្មោះ​ចិត ភេទ​ប្រុស អាយុ៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យុង ឆួ​ន  អាយុ៣៦​ឆ្នាំ ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​តាមដាន​​ប្រើ​កម្លាំង​ជំនាញ​យូរ​មក​ហើយ​បានដឹង​ថា ផ្ទះ​ម៉ាស្សា​កោស​ជប់​មាន​បង្កប់​ជួញដូរ​ផ្លូវភេទ​ទើប​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ក្រសួងមហាផ្ទៃ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​បាន​ទាំង​សំបុក​តែ​ម្តង និង​ធ្វើការ​ដកហូត​បាន​ស្រោមអនាម័យ​មួយ​ចំនួន​ផង​ដែរ ៕