ទូកដឹកទំនិញមួយគ្រឿងរបស់ប៉ូលិសខេត្តកោះកុងលិចនៅឃុំបាក់ខ្លង
ខេត្តកោះកុង ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងថា ទូកដឹកទំនិញមួយគ្រឿងបានលិចដោយសាររលកបោកបក់ខ្លំាង ខណៈដឹកទំនិញចេញពីប្រទេសថៃយកមកផ្ទុកនៅក្រុងខេមរភូមិន្ទ ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៣ មិថុនា ២០១៥ នៅចំណុចមាត់ពាមបាក់ខ្លង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយកើតហេតុភ្លាមៗ ប៉ូលិសការពារព្រំដែនទឹកវរៈសេនាតូចលេខ២៦៩ បានចេញអន្តរាគមន៍សង្រ្គោះមនុស្ស២នាក់ (កម្មករម្នាក់និងអ្នកបើកបរម្នាក់) ដែលនៅលើទូក ។
ចំណែកទូកនិងទំនិញដែលមិនដឹងចំនួនពិតបា្រកដ បានត្រូវម្ចាស់ដែលគេស្គាល់ថាជាមន្រ្តីប៉ូលិសខេត្តមួយរូបអូសទៅកាន់គោលដៅនៅក្រុងខេមរភូមិន្ទវិញហើយនៅរសៀលថ្ងៃអង្គារដដែលនេះ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ