រថយន្ដដឹកដី និងថ្មធ្លាក់ពេញថ្នល់ក្នុងក្រុងគ្មានសមត្ថកិច្ចត្រួតពិនិត្យ
ដោយ ៖ អប្សរា
ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៦:១៩

បូព៌ា
រថយន្ដដឹកដីធ្វើឱ្យធ្លាក់រប៉ាត់រប៉ាយពាសពេញតាមដងផ្លូវនានា ក្នុងក្រុងបាត់ដំបង
ខេត្ដបាត់ដំបង ៖ បច្ចុប្បន្នគេសង្កេតឃើញមានរថយន្ដដឹកដី និងដឹកកំទេចថ្មធ្វើឱ្យធ្លាក់រប៉ាត់រប៉ាយពាសពេញតាមដងផ្លូវនានា ក្នុងក្រុងបាត់ដំបងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរពេលមានភ្លៀងធ្លាក់ម្ដងៗ និងធ្វើឱ្យបាត់បង់សោភ័ណភាពក្នុងទីក្រុងទៀតផង ខណៈដែលអាជ្ញាធរបាននិងកំពុងរៀបចំក្រុង ឱ្យក្លាយជាទីក្រុងស្អាតជានិច្ច។ ទោះជាយ៉ាងណាក្ដី គេឃើញមានការត្រួតពិនិត្យ និងចាត់ការតិចតួចបំផុតពីសមត្ថកិច្ចជំនាញទៅលើរថយន្ដក្រុមហ៊ុនដឹកដី ឬដឹកកំទេចថ្មបង្ក គ្រោះថ្នាក់ទាំងនោះ បើទោះជាធ្លាប់មានការ អះអាងពីការិយាល័យនគរបាលចរាចរជើងគោកខេត្ដថា គេនឹងចាត់ការចំពោះរថយន្ដទាំងនេះនាពេលកន្លងមកក្ដី ។
អាជ្ញាធរក្រុងបាត់ដំបងបង្ហាញពីស្មារតី របស់ខ្លួនក្នុងការប្រឹងប្រែងរៀបចំសោភ័ណភាពទីក្រុង ប៉ុន្ដែហាក់ដូចជាធូររលុងផ្នែក ច្បាប់ក្នុងការត្រួតពិនិត្យរថយន្ដរបស់ក្រុមហ៊ុននានាដែលដឹកដី ឬដឹកកំទេចថ្មធ្លាក់ រប៉ាត់រប៉ាយពេញតាមដងផ្លូវនានាក្នុងក្រុង ដែលជាផ្នែកមួយធ្វើឱ្យបាត់បង់សោភ័ណ ភាពតាមដងផ្លូវ និងជាអំពើផ្ទុយគ្នាទៅនឹង សកម្មភាពរបស់អាជ្ញាធរក្រុងដែលប្រឹង ប្រែងអភិវឌ្ឍទីក្រុង។ ដូច្នេះអាជ្ញាធរក្រុង គួរតែចាត់ការលើរថយន្ដទាំងនោះ ។ រថយន្ដ ដឹកដី ឬដឹកកំទេចថ្មស្ទើរទាំងស្រុងពេលដឹក ចូលក្នុងក្រុងគេមិនឃើញមានការបិទបាំង ឬ គ្របឱ្យជិតចៀសវាងបង្កគ្រោះថ្នាក់ទេ។ រីឯ សមត្ថកិច្ចនគរបាលចរាចរខេត្ដគេឃើញមាន ស្ទើរគ្រប់គោលដៅក្នុងក្រុងបាត់ដំបង ប៉ុន្ដែ ពួកគេហាក់ដូចជាមិនចាប់អារម្មណ៍ទៅនឹង រថយន្ដទាំងនោះទេ ។
លោកសាត គឹមសាន ប្រធានការិយា ល័យនគរបាលចរាចរខេត្ដធ្លាប់ប្រាប់អ្នក កាសែតញឹកញាប់ណាស់អំពីចំណាត់ការលើ រថយន្ដក្រុមហ៊ុនដឹកដី ដឹកថ្មចូលក្រុងដោយ មិនបានបិទបាំងឱ្យជិត ប៉ុន្ដែចំណាត់ការនោះ គេឃើញអនុវត្ដយូរៗម្ដងម្កាលប៉ុណ្ណោះ ពោលគឺធ្វើសំរាប់តែលំអភ្នែកថ្នាក់លើ ។តាមការបង្ហើបឱ្យដឹងពីមន្ដ្រីនគរបាល ចរាចរដូចគ្នាថា គេមិនអាចចាត់វិធានការ ក្ដៅហួសហេតុទៅលើរថយន្ដរបស់ក្រុមហ៊ុន ទាំងនោះពេកទេ ព្រោះវាអាចប៉ះពាល់ទៅ នឹងផលប្រយោជន៍ ដូច្នេះហើយទើបគ្មាន ការរឹតបន្ដឹងផ្នែកច្បាប់ ។ ប្រភពនោះ បញ្ជាក់ថា រថយន្ដរបស់ក្រុមហ៊ុនដឹកដី ឬដឹក គ្រឿងសំណង់ទាំងនោះ ភាគច្រើនគ្មានឯក សារគ្រប់គ្រាន់ទេ ប៉ុន្ដែដោយសារផ្ដល់ផល ប្រយោជន៍ដល់បុគ្គលិកនៃការិយាល័យ ជំនាញពាក់ព័ន្ធខ្លះទើបមានការធូររលុងបែប នេះ ។ ទោះជាបែបណាក្ដី អាជ្ញាធរខេត្ដគួរតែ ចាត់វិធានការចំពោះបញ្ហានេះ ព្រោះច្បាប់ ដាក់ពិន័យលើយានយន្ដល្មើសទាំងនោះមាន រួចស្រេច ហើយគួរតែអនុវត្ដទើបប្រសើរ ៕