ខេត្តស្ទឹងត្រែង ៖ បុរសចំណាស់ម្នាក់បានស្លាប់ ក្រោយពីសន្លប់រយៈពេលជាច្រើនម៉ោង ខណៈស្ទះផ្លូវដង្ហើមដោយសារលង់ទឹកទន្លេ កាលពីវេលាព្រឹកថ្ងៃទី១៧ មិថុនា ២០១៥ ស្ថិតនៅចំណុចភូមិកាំងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះបៀន ខាពាន អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមការឱ្យដឹងពីស្ត្រីជាប្រពន្ធឱ្យដឹងថា មុនកើតហេតុ ប្តីរបស់គាត់បានផឹកស្រាស្រវឹង ហើយបានបបួលរូបគាត់ និងបងថ្លៃស្រីម្នាក់ទៀតជិះទូកទៅរាវខ្ចៅក្នុងទន្លេ ខណៈកំពុងអុំទូកដល់ចំណុចជួរទឹកហូរខ្លាំងមិនឈ្នះកម្លាំងទឹក រូបគាត់បានលោតពីលើទូកទៅទប់ទូក តែពេលលោតចុះទឹកទប់ទូកមិនជាប់ បង្កឱ្យទូកនោះរសាត់លើផ្ទៃទឹក រួមជាមួយគាត់ និងបងថ្លៃ ។
ស្ត្រីជាប្រពន្ធបន្តថា បន្ទាប់មកបានឃើញប្តីគាត់លង់ទឹក ពួកគាត់ទាំង២នាក់ ក៏ចែវទូកមកស្រង់ប្តីមកដាក់លើទូកវិញ និងស្វះស្វែងអុំទូកត្រឡប់មកផ្ទះវិញ រកគេជួយសង្គ្រោះ រហូតមកដល់ផ្ទះជាច្រើនម៉ោង ក៏មានសមត្ថកិច្ចមកដល់ ហើយប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់ទៅហើយ។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះដោយសារតែមានស្ថានភាពស្រវឹងហែលទឹកមិនរួច គួបផ្សំទឹកហូរខ្លាំង ទើបបណ្តាលឱ្យឈ្លក់ទឹកសន្លប់ច្រើនម៉ោងរហូតស្លាប់តែម្តង ។
ចែករំលែកព័តមាននេះ